បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ាបានធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃចន្ទទី១៥សីហាជាលើកដំបូងចាប់តាំងពីលោកស្រីត្រូវបានតែងតាំងឱ្យកាន់តំណែងកាលពីខែតុលាឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោក Noeleen Heyzer បានកើតឡើងបន្ទាប់ពីមានការអំពាវនាវចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ចប់ជាបន្ទាន់ គ្រប់ទម្រង់នៃអំពើហិង្សានិងបើកទូលាយដល់អង្គការមនុស្សធម៌ចូលទៅក្នុងប្រទេសដែលហែកហួរដោយជម្លោះ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarricបាននិយាយថាលោកស្រីនឹងផ្តោតលើការដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន និងការព្រួយបារម្ភជាបន្ទាន់ ក៏ដូចជាវិស័យអាទិភាពផ្សេងទៀត ។លោកមិនបានផ្តល់ព័ត៌មានលម្អិតថាតើលោកស្រី Heyzer នឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ឬអតីតមេដឹកនាំដែលកំពុងជាប់ឃុំ លោកស្រីអ៊ុងសានស៊ូជីដែលជាការទាមទាររបស់អង្គការសហប្រជាជាតិយូរមកហើយ។
យោងតាមប្រភពការទូតដែលសុំមិនផ្តល់ព័ត៌មានលម្អិតបានបន្ថែមឱ្យដឹងថាលោកស្រីHeyzerត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំនៅក្នុងរដ្ឋធានីណៃពិដោដែលសាងសង់ដោយយោធា។
សង្គមវិទូសិង្ហបុរីលោកស្រី Heyzer ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonioGuterresកាលពីឆ្នាំមុនជំនួសតំណែងអ្នកការទូតស្វីស Christine Schraner Burgener ។
តុលាការយោធាមីយ៉ាន់ម៉ាបន្ថែមទោស៦ឆ្នាំឲ្យលោកស្រីស៊ូជី
លោកស្រីអ៊ុងសានស៊ូជីវ័យ៧៧ឆ្នាំត្រូវបានកាត់ទោសកាលពីថ្ងៃច័ន្ទលើបទចោទប្រកាន់ពុករលួយបន្ថែមទៀតដោយបន្ថែមរយៈពេលប្រាំមួយឆ្នាំ។ រហូតមកដល់ពេលនេះលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៧ ឆ្នាំក្នុងបទចោទចំនួន ៦។
ចាប់តាំងពីការចាប់ខ្លួនលោកស្រីបន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន របបយោធាបានធ្វើការចោទប្រកាន់ចំនួន២០ករណី ប្រឆាំងនឹងលោកស្រីស៊ូជីរួមទាំងករណីពុករលួយចំនួន១៣ផងដែរ។
លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន១៦៤ ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាពពីបទចោទប្រកាន់ទាំង ២០ហើយរបបយោធាហាក់បីដូចជាបានតាំងចិត្តដើម្បីធានាថាកាត់ទោសឲ្យលោកស្រី ស៊ូជី ជាប់គុកអស់មួយជីវិត៕