ព័ត៌មានតំបន់អាសុី
ចិន៖ តុលាការនៅ តំបន់ភាគខាង កើតចិនកាលពីថ្ងៃ ពុធបានកាត់ទោស អតីតប្រធានបក្សកុម្មុយនិស្ត និងជាអភិបាល ក្រុងណានជីង ឲ្យជាប់ពន្ធនាគារ១២ឆ្នាំកន្លះ បន្ទាប់ ពីតុលាការ រកឃើញថា កំហុសរបស់ លោកពីការ ប្រព្រឹត្តអំពើពុករលួយ ។
លោក Yang Weize មន្ត្រីជាន់ ខ្ពស់ក្រុងណាន ជីងត្រូវបានដាក់ ឲ្យស្ថិតក្រោមការ ស៊ើបអង្កេតកាលពី ដើមឆ្នាំមុនដោយទីភ្នាក់ងារ ប្រឆាំងអំពើ ពុករលួយផ្ទៃក្នុងបក្ស ។
តុលាការក្រុង Ningbo បានថ្លែងថា លោក Yang បានទទួល សំណូកទាំងតាម រយៈលោកផ្ទាល់និង ភរិយារបស់ លោកដែល មានទំហំទឹកប្រាក់ ១៦,៤លានយន់(២,៣៨លានដុល្លារ) នៅ ចន្លោះឆ្នាំ ២០០៥និង២០១៤ ។ តុលាការបាន បន្ថែមថាលោក Yang បានប្រព្រឹត្តអំពើ ឧក្រិដ្ឋកម្ម ក៏ដូចជាការធ្វើកិច្ចសហ ប្រតិបត្តិការក្នុង ការលាង លុយកង្វក់ជាដើម។
ទោះជាយ៉ាង ណាវាមិនអាចឈាន ទៅដល់ការសុំការ អត្ថាធិប្បាយពី អ្នកស្របច្បាប់ របស់លោក Yang នៅឡើយទេ ។ ប្រធានាធិបតី ចិនលោក ស៊ី ជីនពីង កំពុងដឹក នាំយុទ្ធនាការ មួយក្នុងការប្រឆាំង និងការប្រព្រឹត្តអំពើ ពុករលួយរបស់ មន្ត្រីដែលជា សកម្មភាពកំពុង រុះរើចេញ នូវអ្នក ដែលជាប់សង្ស័យក្នុងជួរបក្ស មេដឹកនាំយោធា និងមេដឹកនាំ ជំនួញនិង ការបង្កើន អំណាច របស់ពួកគេជា បណ្តាញសាច់ញាតិ ឬមិត្តភក្តិ។
ណានជីងគឺជារដ្ឋធានី មួយរបស់ចិន មុនការធ្វើបដិវត្តន៍ កុម្មុយនិស្តឆ្នាំ១៩៤៩ ហើយជាកន្លែងកើត ហេតុនៃការ សម្លាប់រង្គាលក្នុងឆ្នាំ១៩៣៧ដោយកងទ័ពជប៉ុន ជាព្រឹត្តិការណ៍មួយដែលនៅតែដើរតួនាទីដ៏សំខាន់ក្នុងការ ចង្អុលបង្ហាញ ពីទំនាក់ទំនង ចិនជាមួយនិងជប៉ុន ។
គួរបញ្ជាក់ថាលោក Yang កាន់ ជតំណែងជា ប្រធានបក្សក្រុង ណានជីងក្នុង ឆ្នាំ២០១១ ហើយក៏ជា សមាជិកនៃ គណៈកម្មការទ្រទ្រង់ ខេត្តជាំងស៊ូដែលមានរដ្ឋធានីជាណានជីង នេះតែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា