Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិកាត់ទោស ​អតីតចៅហ្វាយក្រុង ណានជីង ជាប់​គុក​១២ឆ្នាំ​ពីបទសូកប៉ាន់

កាត់ទោស ​អតីតចៅហ្វាយក្រុង ណានជីង ជាប់​គុក​១២ឆ្នាំ​ពីបទសូកប៉ាន់

ព័ត៌មានតំបន់អាសុី

ចិន៖ តុលាការ​នៅ​ ​តំបន់​ភាគខាង កើតចិន​កាលពីថ្ងៃ ពុធបាន​កាត់ទោស ​អតីត​ប្រធាន​បក្ស​កុម្មុយនិស្ត និងជាអភិបាល ក្រុងណានជីង​ ឲ្យជាប់ពន្ធនាគារ​១២ឆ្នាំកន្លះ​ បន្ទាប់ ពី​តុលាការ ​រក​ឃើញ​ថា​ កំហុសរបស់ លោក​ពីការ ប្រព្រឹត្តអំពើពុករលួយ ។

លោក Yang Weize មន្ត្រីជាន់ ខ្ពស់​ក្រុងណាន ជីង​ត្រូវបានដាក់ ​ឲ្យ​ស្ថិតក្រោមការ ស៊ើបអង្កេត​កាលពី ដើមឆ្នាំមុន​ដោយ​ទីភ្នាក់ងារ​ ប្រឆាំងអំ​​​​​​​​​​​​​​​​​​​​​​ពើ ពុក​រលួយ​ផ្ទៃក្នុងបក្ស​ ។

តុលាការ​​ក្រុង Ningbo បានថ្លែងថា លោក Yang បាន​ទទួល សំណូក​ទាំង​តាម រយៈ​លោកផ្ទាល់​និង​ ភរិយារបស់ លោក​ដែល មាន​ទំហំទឹកប្រាក់ ១៦,៤លានយន់​(២,៣៨លានដុល្លារ) នៅ ចន្លោះ​ឆ្នាំ​ ២០០៥និង​២០១៤ ។ តុលាការ​បាន បន្ថែមថា​លោក Yang បានប្រព្រឹត្តអំពើ ឧក្រិដ្ឋកម្ម​​ ក៏​ដូច​ជា​ការធ្វើកិច្ច​សហ ​ប្រតិបត្តិ​ការ​ក្នុង ការ​លាង លុយកង្វក់​ជាដើម​។

ទោះជាយ៉ាង ណា​វាមិន​អាច​ឈាន​ ទៅដល់​​ការ​សុំការ អត្ថាធិប្បាយ​ពី អ្នក​ស្របច្បាប់​ របស់លោក Yang នៅឡើយទេ ។ ​​​ប្រធានាធិបតី​ ចិន​លោក ស៊ី ជីនពីង កំពុង​ដឹក នាំយុទ្ធនាការ​ មួយ​ក្នុងការ​ប្រ​ឆាំង និង​ការ​ប្រព្រឹត្តអំពើ ពុករលួយរបស់ មន្ត្រី​ដែល​ជា​ សកម្ម​ភាព​កំពុង ​រុះរើ​ចេញ​ នូវ​អ្នក​ ដែល​ជាប់​សង្ស័យ​ក្នុង​ជួរបក្ស​ មេដឹកនាំយោធា និង​មេដឹកនាំ ជំនួញ​និង ការបង្កើន អំណាច ​របស់ពួកគេ​ជា បណ្តាញ​សាច់ញាតិ ឬ​មិត្តភក្តិ​។

ណានជីងគឺជារដ្ឋធានី មួយ​របស់ចិន ​មុន​ការ​ធ្វើបដិវត្តន៍​ កុម្មុយនិស្ត​ឆ្នាំ​១៩៤៩ ហើយ​ជា​កន្លែងកើត ​ហេតុនៃការ​ សម្លាប់​រង្គាល​ក្នុងឆ្នាំ​១៩៣៧ដោយកងទ័ពជប៉ុន​​ ជាព្រឹត្តិការណ៍​មួយ​ដែល​នៅតែ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ ចង្អុលបង្ហាញ​ ពី​ទំនាក់​ទំនង ​ចិនជាមួយនិង​ជប៉ុន ។

គួរបញ្ជាក់ថា​លោក Yang កាន់ ជតំណែង​ជា ​ប្រធានបក្ស​ក្រុង ណានជីងក្នុង ឆ្នាំ​២០១១​ ហើយក៏​​ជា​ សមាជិក​នៃ គណៈ​កម្មការ​​​ទ្រទ្រង់ ខេត្តជាំងស៊ូ​ដែល​មានរដ្ឋធានីជាណានជីង នេះតែ​ម្តង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES