Wednesday, December 18, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវតើអ្នកដឹងទេ?ប្រាសាទព្រហ្មកិល ស្នាព្រះហស្ត ព្រះបាទជយវរ្ម័នទី៧

ប្រាសាទព្រហ្មកិល ស្នាព្រះហស្ត ព្រះបាទជយវរ្ម័នទី៧

 ប្រាសាទព្រហ្មកិល គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​ប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ នៅទិសខាងលិច នៃប្រាសាទអង្គរវត្ត ។ ប្រាសាទនេះ​ត្រូវ​បាន​សាង​ឡើង​ពី​ថ្មភក់​ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា មហាយាន។ ប្រាសាទព្រហ្មកិល ​ជាប្រាសាទ​មួយ​ដែល​មាន​រាង​តូចច្រឡឹង ជាសំណង់ប្រាសាទទោល បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតបី នៅទិសខាងជើង ខាងលិច និងខាងត្បូង ហើយ​មាន​ចម្ងាយ​ពីផ្លូវ​មុខអង្គរ ​ប្រហែល​ជា ៥០ម៉ែត្រប៉ុណ្ណោះ។

ប្រាសាទ​ព្រហ្មកិល ​មាន​រូប​ចម្លាក់​មនុស្ស ទេព អសុរ ព្រះពុទ្ធសម្មាធិ ទេពអប្សរ អវលោកកេស្វរ និង ក្បាច់​ឆ្លាក់​នៅ​ផ្ទាំង​ថ្ម​ប្រាសាទ ​គួរ​ជាទី​ចាប់​ចិត្ត។​

ប្រាសាទ​ព្រហ្មកិល ​ត្រូវបានកសាង​នៅ​ចុង​សតវត្សរ៍ទី១២ ដោយ​ស្នាព្រះហស្ត ព្រះបាទជយវរ្ម័នទី៧ ដែលមានបច្ឆាមរណៈ​ព្រះនាមថា មហាបរមស្វគតៈ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា។ ប្រាសាទ​នេះ បាន​ទទួល​ការ​ថែរក្សា​ដោយ​ក្រសួង​អភិរក្ស​អង្គរ ​តាំង​ពី​ឆ្នាំ ១៩១៩ ។ ដោយ​សារ​ការ​រុករក​កាល​ពី​ឆ្នាំ ១៩២៨ ​បាន​រក​ឃើញសិលា​ចារឹក​មួយ ​ដែល​មាន​ចុះ​ព្រះ​រាជ​បញ្ជា​ផ្សេងៗ​នៃព្រះបាទជយវរ្ម័នទី៧ ដែល​ឆ្លាក់​ជាប់​នឹង​មន្ទីរ​ព្យាបាល​រោគ នៃ ១០២ អរោគមន្ទីរ។ តាម​សិលា​ចារឹក​ បញ្ជាក់ថា ប្រាសាទព្រហ្មកិល ​ជា​ធម្ម​មន្ទីរ សម្រាប់​ស្វាធ្យាយ​ធម៌ ​ប៉ែក​ខាង​ព្រះពុទ្ធសាសនា៕

RELATED ARTICLES