ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ នៅទិសខាងលិច នៃប្រាសាទអង្គរវត្ត ។ ប្រាសាទនេះត្រូវបានសាងឡើងពីថ្មភក់ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា មហាយាន។ ប្រាសាទព្រហ្មកិល ជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ជាសំណង់ប្រាសាទទោល បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតបី នៅទិសខាងជើង ខាងលិច និងខាងត្បូង ហើយមានចម្ងាយពីផ្លូវមុខអង្គរ ប្រហែលជា ៥០ម៉ែត្រប៉ុណ្ណោះ។


ប្រាសាទព្រហ្មកិល មានរូបចម្លាក់មនុស្ស ទេព អសុរ ព្រះពុទ្ធសម្មាធិ ទេពអប្សរ អវលោកកេស្វរ និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទ គួរជាទីចាប់ចិត្ត។


ប្រាសាទព្រហ្មកិល ត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ ដោយស្នាព្រះហស្ត ព្រះបាទជយវរ្ម័នទី៧ ដែលមានបច្ឆាមរណៈព្រះនាមថា មហាបរមស្វគតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនេះ បានទទួលការថែរក្សាដោយក្រសួងអភិរក្សអង្គរ តាំងពីឆ្នាំ ១៩១៩ ។ ដោយសារការរុករកកាលពីឆ្នាំ ១៩២៨ បានរកឃើញសិលាចារឹកមួយ ដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជយវរ្ម័នទី៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ នៃ ១០២ អរោគមន្ទីរ។ តាមសិលាចារឹក បញ្ជាក់ថា ប្រាសាទព្រហ្មកិល ជាធម្មមន្ទីរ សម្រាប់ស្វាធ្យាយធម៌ ប៉ែកខាងព្រះពុទ្ធសាសនា៕