ស្ស៊ីបាននិយាយថាជំនួយ មីស៊ីល Patriot របស់សហរដ្ឋអាមេរិកដែលបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្សេឡិនស្គីទៅកាន់ទីក្រុងវ៉ាស៊ីនតោននឹងមិនជួយដោះស្រាយជម្លោះឬរារាំងទីក្រុងម៉ូស្គូពីការសម្រេចបាននូវគោលដៅរបស់ខ្លួន។
ទោះបីជាប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានគេចាត់ទុកថាជារបស់ទំនើបក៏ដោយ ប៉ុន្តែលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានហៅវាថា ចាស់ណាស់ដោយប្រាប់អ្នកយកព័ត៌មានទីក្រុងម៉ូស្គូនឹងរកវិធីដើម្បីទប់ទល់។ ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយថា រុស្ស៊ីចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយថានេះនឹងជៀសមិនរួចពាក់ព័ន្ធនឹងដំណោះស្រាយការទូត។
លោកពូទីនបាននិយាយថា គោលដៅរបស់យើងគឺមិនមែនដើម្បីបង្វិល កង់ជម្លោះយោធានោះទេប៉ុន្តែផ្ទុយទៅវិញដើម្បីបញ្ចប់សង្រ្គាមនេះ។យើងនឹងខិតខំបញ្ចប់រឿងនេះ ហើយកាន់តែឆាប់កាន់តែល្អ ។
លោក វ្ល៉ាឌីមៀ ពូទីន បានប្រើពាក្យសង្រ្គាម(War) លើកដំបូង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រើពាក្យសង្រ្គាម(War)ដើម្បីសំដៅទៅលើជម្លោះក្នុងប្រទេសអ៊ុយក្រែន។នេះគឺជាលើកទីមួយដែលលោកប្រើពាក្យសង្គ្រាមជាសាធារណៈ ខណៈទីក្រុងម៉ូស្គូ បានប្រើពាក្យ “ប្រតិបត្តិការយោធាពិសេស” អស់រយៈពេល ១០ខែបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម។
លោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូបន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋស្តីពីគោលនយោបាយយុវជនថា គោលដៅរបស់យើងគឺមិនមែនដើម្បីបង្វិល ជម្លោះយោធានោះទេប៉ុន្តែផ្ទុយទៅវិញដើម្បីបញ្ចប់សង្រ្គាម(war)នេះ។ យើងបានធ្វើហើយនិងងបន្តខិតខំដើម្បីរឿងនេះ៕