Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិពូទីន អះអាងថា មីស៊ីល Patriot អាមេរិកចាស់​ណាស់​តែចង់ បញ្ចប់ជម្លោះដោយការទូតឆាប់ៗ

ពូទីន អះអាងថា មីស៊ីល Patriot អាមេរិកចាស់​ណាស់​តែចង់ បញ្ចប់ជម្លោះដោយការទូតឆាប់ៗ

ស្ស៊ីបាននិយាយថាជំនួយ មីស៊ីល Patriot របស់សហរដ្ឋអាមេរិកដែលបានប្រកាសក្នុងអំឡុង​ពេលដំណើរទស្សន​កិច្ចរបស់ប្រធានាធិបតីហ្សេឡិនស្គីទៅកាន់ទីក្រុងវ៉ាស៊ីនតោននឹងមិនជួយដោះស្រាយជម្លោះឬរារាំងទីក្រុងម៉ូស្គូពីការសម្រេចបាននូវគោលដៅរបស់ខ្លួន។

ទោះបីជាប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានគេចាត់ទុកថាជារបស់ទំនើបក៏ដោយ ប៉ុន្តែលោកប្រធានាធិប​តីវ្ល៉ា​ឌីមៀ ពូទីន បានហៅវាថា ចាស់ណាស់ដោយប្រាប់អ្នកយកព័ត៌មានទីក្រុងម៉ូស្គូនឹងរកវិធីដើម្បីទប់ទល់។ ក្នុង​ពេល​ជាមួយគ្នានោះ លោកបាននិយាយថា រុស្ស៊ីចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយថានេះនឹងជៀសមិនរួច​ពាក់ព័ន្ធនឹងដំណោះស្រាយការទូត។

លោកពូទីនបាននិយាយថា គោលដៅរបស់យើងគឺមិនមែនដើម្បីបង្វិល កង់ជម្លោះយោធានោះទេប៉ុន្តែផ្ទុយ​ទៅវិញ​ដើម្បីបញ្ចប់សង្រ្គាមនេះ។យើងនឹងខិតខំបញ្ចប់រឿងនេះ ហើយកាន់តែឆាប់កាន់តែល្អ ។

លោក វ្ល៉ាឌីមៀ ពូទីន បានប្រើពាក្យសង្រ្គាម(War) លើកដំបូង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រើពាក្យសង្រ្គាម(War)ដើម្បីសំដៅទៅលើ​ជម្លោះក្នុងប្រទេសអ៊ុយក្រែន។នេះគឺជាលើកទីមួយដែលលោកប្រើពាក្យសង្គ្រាមជាសាធារណៈ ខណៈទីក្រុង​ម៉ូស្គូ បានប្រើពាក្យ “ប្រតិបត្តិការយោធាពិសេស” អស់រយៈពេល ១០ខែបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម។

លោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូបន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋស្តីពីគោលនយោបាយយុវជនថា គោលដៅរបស់យើងគឺមិនមែនដើម្បីបង្វិល ជម្លោះយោធានោះទេប៉ុន្តែផ្ទុយទៅវិញ​ដើម្បីបញ្ចប់​សង្រ្គាម​(war)នេះ។ យើងបានធ្វើហើយនិងងបន្តខិតខំដើម្បីរឿងនេះ៕

RELATED ARTICLES