ខណ្ឌចំនួន១៩នៅទីក្រុងបាងកក ត្រូវបានគេរកឃើញថាមានកម្រិតគ្រោះថ្នាក់នៃធូលី PM2.5 លើសពីកម្រិតសុវត្ថិភាពរបស់រដ្ឋាភិបាលគឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបកាលពីព្រឹកថ្ងៃអង្គារ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

នាយកដ្ឋានគុណភាពខ្យល់ទីក្រុងបាងកកបានរាយការណ៍ថា សង្កាត់ចំនួន ១៩របស់ខ្លួនបានបង្ហាញពីធូលី PM2.5 ក្នុងកម្រិត ៥១-៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលគ្រោះថ្នាក់ខ្លាំងបំផុតដល់សុខភាព។កម្រិតលើសពី មីក្រូក្រាមក្នុងមួយម៉ែត្រគូប ត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាព។
នៅទូទាំងទីក្រុងបាងកក និងតំបន់ជុំវិញ កម្រិតធូលី PM2.5 មានចាប់ពី៥១-៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ។ នាយកដ្ឋានគ្រប់គ្រងការបំពុលបានរំពឹងថាកម្រិតនៃធូលី PM2.5 នឹងកើនឡើងនៅកណ្តាលទីក្រុងបាងកក និងភាគខាងជើង ព្រមទាំងភាគខាងត្បូងនៃ Thon Buri នៅថ្ងៃអង្គារនេះ ។
នាយកដ្ឋានបាននិយាយថាគុណភាពខ្យល់ទំនងជានឹងប្រសើរឡើងនៅទីក្រុងបាងកក និងតំបន់ជុំវិញចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែមករានៅពេលដែលខ្យល់បក់ខ្លាំងពីភាគឦសានត្រូវបានព្យាករណ៍។
រដ្ឋបាលក្រុងបាងកក បានណែនាំប្រជាជននៅទីក្រុងបាងកក ឱ្យពិនិត្យមើលគុណភាពខ្យល់មុនពេលចាកចេញពីផ្ទះតាមរយៈគេហទំព័រ និងកម្មវិធី Air4Thai ឬកម្មវិធី AirBKK ៕