Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិកម្រិតខ្យល់កខ្វក់PM2.5 កំពុងវាយប្រហារ ទីក្រុងបាង​កក

កម្រិតខ្យល់កខ្វក់PM2.5 កំពុងវាយប្រហារ ទីក្រុងបាង​កក

ខណ្ឌចំនួន១៩នៅទីក្រុងបាងកក ត្រូវបានគេរកឃើញថាមានកម្រិតគ្រោះថ្នាក់នៃធូលី PM2.5 លើសពីកម្រិតសុវត្ថិ​ភាពរបស់រដ្ឋាភិបាលគឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបកាលពីព្រឹកថ្ងៃអង្គារ។នេះបើយោងតាមការ​ចេញផ្សាយ​របស់កាសែតថៃបាងកកប៉ុស្តិ៍។

នាយកដ្ឋានគុណភាពខ្យល់ទីក្រុងបាងកកបានរាយការណ៍ថា សង្កាត់ចំនួន ១៩របស់ខ្លួនបានបង្ហាញពីធូលី PM2.5 ក្នុងកម្រិត ៥១-៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលគ្រោះថ្នាក់ខ្លាំងបំផុតដល់សុខភាព។កម្រិតលើសពី មីក្រូក្រាមក្នុងមួយម៉ែត្រគូប ត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាព។

នៅទូទាំងទីក្រុងបាងកក និងតំបន់ជុំវិញ កម្រិតធូលី PM2.5 មានចាប់ពី៥១-៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ។ នាយក​ដ្ឋានគ្រប់គ្រងការបំពុលបានរំពឹងថាកម្រិតនៃធូលី PM2.5 នឹងកើនឡើងនៅកណ្តាលទីក្រុងបាងកក និង​ភាគខាងជើង ព្រមទាំងភាគខាងត្បូងនៃ Thon Buri នៅថ្ងៃអង្គារនេះ ។

នាយកដ្ឋានបាននិយាយថាគុណភាពខ្យល់ទំនងជានឹងប្រសើរឡើងនៅទីក្រុងបាងកក និងតំបន់ជុំវិញចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៥​ខែមករានៅពេលដែលខ្យល់បក់ខ្លាំងពីភាគឦសានត្រូវបានព្យាករណ៍។

រដ្ឋបាលក្រុងបាងកក បានណែនាំប្រជាជននៅទីក្រុងបាងកក ឱ្យពិនិត្យមើលគុណភាពខ្យល់មុនពេលចាក​ចេញ​ពីផ្ទះតាមរយៈគេហទំព័រ និងកម្មវិធី Air4Thai ឬកម្មវិធី AirBKK ៕

RELATED ARTICLES