កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មករា នាយករដ្ឋមន្ត្រីនូវែលសេឡង់(: New Zealand) លោកស្រីJacinda Ardern បានប្រកាសថា នឹងលាលែងពីតំណែងនៅខែក្រោយ ដោយនិយាយថា លោកស្រីលែងមានការគាំទ្រនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តធ្វើជាមេដឹកនាំទៀតហើយ។

លោកស្រីប្រកាសថាខ្ញុំនឹងចុះចេញពីតំណែងយ៉ាងយូរត្រឹមថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីកាន់តំណែងបានជាងប្រាំឆ្នាំហេីយនឹងមានការបោះឆ្នោតនៅប៉ុន្មានថ្ងៃខាងមុខដើម្បីកំណត់អ្នកស្នងតំណែងជំនួស។ប្រទេសនូវែលសេឡង់នឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី១៤ខែតុលា។
លោកស្រីបាននិយាយនៅក្នុងកិច្ចប្រជុំសមាជិកនៃគណបក្សការងារថាការសម្រេចចិត្តគឺជារបស់ខ្ញុំ។ការដឹកនាំប្រទេសគឺជាការងារដែលមានឯកសិទ្ធិបំផុតដែលគ្រប់គ្នាអាចមាន ប៉ុន្តែក៏ជាការងារលំបាកបំផុតផងដែរ។ អ្នកមិនអាច និងមិនគួរធ្វើការងារនោះទេ ប្រសិនបើអ្នកមិនមានសមត្ថភាព បូកនឹងទុនបម្រុងសម្រាប់បញ្ហាប្រឈមដែលមិនបានគ្រោងទុក និងមិនបានរំពឹងទុកនោះ»។
លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចម្រុះតាំងពីឆ្នាំ ២០១៧ ហើយបន្ទាប់មកបានដឹកនាំគណបក្សការងារកណ្តាលឆ្វេងរបស់ខ្លួនឱ្យទទួលបានជ័យជម្នះយ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោតបីឆ្នាំក្រោយមក។
លោកស្រី បានក្លាយជាប្រមុខរដ្ឋាភិបាលស្ត្រីក្មេងបំផុតក្នុងពិភពលោក នៅពេលលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៧ ក្នុងអាយុ ៣៧ ឆ្នាំ។
ក្នុងអំឡុងពេលការដឹកនាំ លោកស្រីបានទទួលបានការសាទរពីអន្តរជាតិចំពោះការដោះស្រាយ វាយប្រហារភេរវកម្មលើវិហារអ៊ីស្លាមចំនួនពីរ និងជំងឺរាតត្បាត កូវីដ-១៩ ហើយបានក្លាយជាមេដឹកនាំពិភពលោកទីពីរប៉ុណ្ណោះដែលបានសម្រាលកូនក្នុងពេលកាន់តំណែង៕