Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងលាលែងតំណែង​នៅខែក្រោយ

នាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងលាលែងតំណែង​នៅខែក្រោយ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មករា  នាយករដ្ឋមន្ត្រីនូវែលសេឡង់(: New Zealand) លោកស្រីJacinda Ardern បានប្រកាសថា នឹងលាលែងពីតំណែងនៅខែក្រោយ ដោយនិយាយថា លោកស្រីលែងមានការ​គាំទ្រ​និង​សមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តធ្វើជាមេដឹកនាំទៀតហើយ។

លោកស្រីប្រកាសថាខ្ញុំនឹងចុះចេញពីតំណែងយ៉ាងយូរត្រឹមថ្ងៃទី៧ ខែកុម្ភៈ បន្ទាប់ពីកាន់តំណែង​បានជាង​ប្រាំឆ្នាំហេីយនឹងមានការបោះឆ្នោតនៅប៉ុន្មានថ្ងៃខាងមុខដើម្បីកំណត់អ្នកស្នងតំណែងជំនួស។ប្រទេស​នូវែលសេឡង់នឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី១៤ខែតុលា។

លោកស្រីបាននិយាយនៅក្នុងកិច្ចប្រជុំសមាជិកនៃគណបក្សការងារថាការសម្រេចចិត្តគឺជារបស់ខ្ញុំ។ការដឹក​នាំប្រទេសគឺជាការងារដែលមានឯកសិទ្ធិបំផុតដែលគ្រប់គ្នាអាចមាន ប៉ុន្តែក៏ជាការងារលំបាកបំផុតផងដែរ។ អ្នកមិនអាច និងមិនគួរធ្វើការងារនោះទេ ប្រសិនបើអ្នកមិនមានសមត្ថភាព បូកនឹងទុនបម្រុង​សម្រាប់​បញ្ហា​ប្រឈមដែលមិនបានគ្រោងទុក និងមិនបានរំពឹងទុកនោះ»។

លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចម្រុះតាំងពីឆ្នាំ ២០១៧ ហើយបន្ទាប់មកបានដឹកនាំ​គណ​បក្សការងារកណ្តាលឆ្វេងរបស់ខ្លួនឱ្យទទួលបានជ័យជម្នះយ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោតបីឆ្នាំក្រោយមក។

លោកស្រី  បានក្លាយជាប្រមុខរដ្ឋាភិបាលស្ត្រីក្មេងបំផុតក្នុងពិភពលោក នៅពេលលោកស្រីជាប់ឆ្នោត​ជានាយក​រដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៧ ក្នុងអាយុ ៣៧ ឆ្នាំ។

ក្នុងអំឡុងពេលការដឹកនាំ លោកស្រីបានទទួលបានការសាទរពីអន្តរជាតិចំពោះការដោះស្រាយ វាយប្រហារភេរ​វកម្មលើវិហារអ៊ីស្លាមចំនួនពីរ និងជំងឺរាតត្បាត កូវីដ-១៩ ហើយបានក្លាយជាមេដឹកនាំពិភពលោកទីពីរ​ប៉ុណ្ណោះ​ដែល​បានសម្រាលកូនក្នុងពេលកាន់តំណែង៕

RELATED ARTICLES