ការថែទាំងរថយន្ត
អត្រាសន្សំសំចៃ ប្រេងឥន្ធនៈ របស់រថយន្តគឺ ទាក់ទងដោយ ផ្ទាល់នឹង បរិមាណនៃ ការផ្ទុកទម្ងន់ ដែលធ្វើឲ្យ ម៉ាស៊ីនប្រឹង ដំណើរការខុសចង្វាក់ធម្មតា ។ គ្រឿងបន្ទាប់ បន្សំកាន់ តែច្រើន នឹងជំរុញ ឲ្យកម្លាំង ថាមពល ម៉ាស៊ីន ប្រែប្រួល ការសន្សំសំចៃ ប្រេងឥន្ធនៈក៏ថយចុះទៅ តាមនោះដែរ ។ ម៉ាស៊ីនត្រជាក់ រថយន្តគឺជាអនុ ប្រព័ន្ធឬ ប្រព័ន្ធបន្ទាប់ បន្សំ ដែលផលិត នូវបន្ទុកដ៏ មានសារ សំខាន់ចំពោះម៉ាស៊ីន ដែលរងផល ប៉ះពាល់ដោយ ផ្ទាល់នឹង ប្រសិទ្ធភាព សន្សំសំចៃ ប្រេងឥន្ធនៈ ។ កត្តា នេះបង្កើន នូវបន្ទុក របស់ម៉ាស៊ីនដែលត្រូវបាន ទទួលស្គាល់ តាមរយៈការ សិក្សាពីបណ្តា ទីភ្នាក់ងារ មួយចំនួនដូចជា California Air Resource Board ជាដើម ។
១/ ប្រព័ន្ធមូលដ្ឋាននិងមុខងារប្រតិបត្តិការ
ការប្រើប្រាស់ម៉ាស៊ីន ត្រជាក់ក្នុង រថយន្តអាចកាត់ បន្ថយនូវ អត្រាសន្សំសំចៃ ប្រេងប្រេង ឥន្ធនៈក្នុង កាលៈទេសៈ ជាក់លាក់មួយ ។ ទោះជាយ៉ាង ណាកត្តានេះ គឺមិនមាន ជារឿង ទូទៅឡើយ។ ឧបករណ៍ បង្ហាប់នូវនៃ ម៉ាស៊ីនត្រជាក់ គឺជាគ្រឿង បន្ទាប់បន្សំមួយដែលដោយខ្សែពានមេរបស់រថយន្ត។ គ្រឿងបង្ហាប់ នេះជាសមាស ធាតុគ្រឿង យន្តបឋមមួយ របស់ប្រព័ន្ធ ម៉ាស៊ីនត្រជាក់ ហើយក៏ជាវត្ថុដែលត្រូវ ការកម្លាំង ថាមពលជាង គេបំផុតដែរ ។ ល្បឿនរបស់ខ្សែពា នមេទាក់ ទងដោយ ផ្ទាល់នឹង បម្រែបម្រួលនៃអត្រាសន្ទុះរង្វិលជុំក្នុងមួយនាទីរបស់ម៉ាស៊ីន ។ ស្របពេលដែល អត្រារង្វិល ជុំក្នុង ថេរវេលា មួយនាទីរបស់ ម៉ាស៊ីនកើន ឡើង ឧបករណ៍បង្ហាប់ម៉ាស៊ីនត្រជាក់ អាចផលិត នូវខ្យល់ត្រជា ក់យ៉ាងងាយ។
២/ ការបើកបរដោយបើកម៉ាស៊ីនត្រជាក់
កម្លាំងសន្ទុះនៃរង្វិលជុំ ក្នុងមួយនាទី របស់ម៉ាស៊ីន ខ្ពស់ជាងមុន បានឆ្លុះបញ្ចាំងឲ្យ ឃើញពី ការកើនឡើងនៅក្នុងប្រសិទ្ធភាពក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្ត ។ នេះក៏ ព្រោះតែ នៅពេល រថយន្តមួយគ្រឿង ប្រតិបត្តិការនៅក្នុង ល្បឿនយឺត(អត្រារង្វិលជុំកាន់តែយឺត) នោះឧបករណ៍បង្ហាប់របស់ម៉ាស៊ីនត្រជាក់ត្រូវការភាគរយកាន់តែខ្លាំងន ដើម្បីផលិតថាមពលពីម៉ាស៊ីន ។ ទីភ្នាក់ងារ EPA សិក្សាអំពី ប្រតិបត្តិការម៉ាស៊ីន ត្រជាក់និង គាំទ្រសេចក្តីសន្និដ្ឋាន នេះ ។នៅក្នុងការប្រើ ប្រាស់ ល្បឿន លើផ្លូវធំ ឬថ្នល់ ជាតិម៉ាស៊ីន កំពុងផលិត នូវរង្វិល ជុំកាន់តែ ខ្ពស់ជាង មុនហើយ ផលិតថាម ពលដោយ ធម្មជាតិ កាន់តែច្រើន ផងដែរ ។ ការអូសទាញថាម ពលម៉ាស៊ីននៅ ក្នុងអត្រារង្វិល ជុំខ្ពស់របស់ ឧបករណ៍បង្ហាប់ ម៉ាស៊ីនត្រជាក់ គឺដូចគ្នានៅ ពេលដែល វានឹងស្ថិតនៅក្នុងកម្រិតរង្វិលជុំទាបជាងមុន ។ ហេតុដូច្នេះអត្រា រង្វិលជុំក្នុង មួយនាទី ខ្ពស់ជាងមុន បានចម្រាញ់ នូវថាមពលម៉ាស៊ីនដែលមិន ប៉ះពាល់ ដល់ការ សន្សំសំចៃ ប្រេងឥន្ធនៈដូចដែលវា នឹងស្ថិតក្នុង អត្រារ ង្វិលជុំទាបជាង មុនឡើយ ។ នេះក៏ព្រោះ តែម៉ាស៊ីនមិនបាន បាត់បង់ថាមពល និងប្រសិទ្ធភាព នៅក្នុងពេល កម្លាំងរង្វិល ជុំខ្ពស់ជាង មុនដោយសារ តែវាកំពុង ផលិតនូវថាមពលសរុបទាំង មូលដើម្បី សម្រាប់ឲ្យ ឧបករណ៍បង្ហាប់ ដើម្បីទាញ យកមក ផ្គត់ផ្គង់ដល់ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ។
៣/ គោលការណ៍បន្ទុករបស់ម៉ាស៊ីនត្រជាក់
អានុភាពរបស់ ម៉ាស៊ីន ត្រជាក់លើភាពសន្សំសំចៃ ប្រេងឥន្ធនៈគឺអាច កំណត់បាន ដោយផ្ទាល់ ទៅនឹងបរិមាណ បន្ទុកដែលដាក់សម្ពាធលើម៉ាស៊ីន ។ អត្រា រង្វិលជុំក្នុង មួយនាទីនិង ល្បឿន រថយន្តមិនត្រឹម តែជាកត្តា មួយដែល ប៉ះពាល់ ដោយផ្ទាល់ទៅនឹងការ សន្សំសំចៃ ប្រេងឥន្ធនៈ ប៉ុណ្ណោះទេ នៅពេលអ្នកប្រើម៉ាស៊ីនត្រជាក់ ។ ប្រសិនជាម៉ាស៊ីនប្រតិបត្តិការដោយរែកពន់កម្លាំងថាមពល បញ្ជូនទៅ ឧបករណ៍ផ្សេងៗ ច្រើន នោះគឺវា ជាកត្តាដែល ឆ្លុះបញ្ចាំងឲ្យឃើញ ថាម៉ាស៊ីន កំពុងរងបន្ទុក ធ្ងន់ធ្ងរហើយ ។
៤/ ការពិចារណាកត្តាមួយចំនួនទៀត
បរិមាណនៃ ពេលវេលានិង ចម្ងាយផ្លូវបើកបរ ក្នុងការធ្វើ ដំណើរគួរតែ ត្រូវបានគេ លើកយកមក ពិចារណា ។ ការធ្វើ ដំណើរ រយៈពេលខ្លីអាចមិន តម្រូវឲ្យមានការ ប្រើប្រាស់ ម៉ាស៊ីនត្រជាក់ឡើយ ។ ពិចារណាលើការ ប្រើប្រា់សី តុណ្ហភាព សមល្មមក្នុង ការធ្វើដំណើរ ដែលកាត់ បន្ថយនូវផលប៉ះពាល់ ដល់ការប្រើម៉ាស៊ីន ត្រជាក់ក៏ដូចជាការ សន្សំសំចៃប្រេងឥន្ធនៈ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា