Sunday, November 24, 2024
Homeបច្ចេកវិទ្យាវិធីសាស្ត្រពិនិត្យ​ បញ្ហាថាមពល ដៃចង្កូត របស់រថយន្ត

វិធីសាស្ត្រពិនិត្យ​ បញ្ហាថាមពល ដៃចង្កូត របស់រថយន្ត

បច្ចេកទេសនិងការប្រើរថយន្ត

ប្រព័ន្ធ​ថាមពលដៃចង្កូត​ក្នុង​រថយន្ត​បាន​បង្កើត​ឡើង​នូវ​សមាសធាតុផ្សំមួយចំនួន​ដែល​អាច​​​មាន​កំហុស​ឆ្គង​បន្ទាប់ពី​អំឡុងពេល​ប៉ុន្មានឆ្នាំ​នៃការ​ប្រើប្រាស់ ។ បញ្ហាមួយចំនួនអាច​កើតឡើង​ជាក់​ស្តែង​ក្នុ​ងពេល​ដ៏​ខ្លី​នៅពេល​ដែលពួកគេ​ដេរបញ្ឆេះ មួយចំនួន​ទៀត​អាច​ប្រែក្លាយ​ជាមើល​ឃើញ​ក្នុង​ក្រោយពេល​បញ្ឆេះ​យូរបន្តិច ដែល​បង្ខំឲ្យ​អ្នក​ផ្លាស់ប្តូរចេញ​នូវ​សមាសធាតុ​ចម្បង​ដែល​បង្កបញ្ហានោះ​។ ខាងក្រោមនេះ​គឺជាវិធីសាស្ត្រ​ពិនិត្យ​បញ្ហា​ដៃចង្កូតដ៏​សាមញ្ញបំផុត​និងសញ្ញាដ៏តូចមួយ​ដែល​អាច​អភិវឌ្ឍន៍​ជា​ធំដូចតទៅ៖

១/ ពិនិត្យ​ប្រេង​ថាមពល​ដៃចង្កូត​ប្រសិនជា​រថយន្ត​របស់អ្នក​ពិបាក​យក​ចង្កូត​ឬ​តឹង។ ភាព​ខ្វះ​ប្រេង​ចង្កូត​ធ្វើ​ឲ្យ​វា​លំបាក​ក្នុង​ការ​យក​ចង្កូតបត់​ ។ បញ្ហា​អាច​កើតមាន​មួយចំនួនទៀត​រាប់បញ្ចូល​ភាពសឹក​នៃ​ស្ពឺចង្កូត​ ភាពសឹក​នៃសមាស​ធាតុ​នៃប្រព័ន្ធ​បូម​និង​ភាព​ធូរលុង​នៃ​ខ្សែពានបូមចង្កូត​ ជាដើម ។

២/ បើក​គំរប​ម៉ាស៊ីន​ហើយ​ដេរបញ្ឆេះ ។ ហៅអ្នកណាម្នាក់​ឲ្យ​កាត់សារេចង្កូត​ខណៈ​អ្នក​ស្តាប់​​បូម​ចង្កូត ។ ប្រសិនជា​អ្នក​អាច​ស្តាប់ឭថា​បូមចង្កូត​បន្លឺសូរសំឡេង​ខ្លាំង​ ខ្សែពាន​អាច​រអិល​ក៏​ថាបាន ។ សារេខ្សែពាន​ប្រសិន​ជាចាំបាច់​។ កង្វះ​​ប្រេង​ចង្កូត​អាចបណ្តាល​ឲ្យ​ឭសំឡេង​។ ដូច្នេះ​ចូរចាក់បន្ថែមវា​ប្រសិនជា​ចាំបាច់​ ក្រោយមក​កាច់​ចង្កូត​មកឆ្វេងនិង​ស្តាំ​ឲ្យ​អស់​ជាច្រើនដង​ដើម្បី​​ជម្រះ​​ខ្យល់​ចេញពីប្រព័ន្ធនោះ ។

៣/ ដេរបញ្ឆេះម៉ាស៊ីន​ហើយ​ឲ្យ​អ្នកណាម្នាក់​បង្វិលយក​ចង្កូត​មកឆ្វេង-ស្តាំ ។ ពិនិត្យ​មើល​​​​ភាព​ធូរលុង​ឬផ្នែ​ក​ដែល​សឹក​​​នៅ​សសរ​ចង្កូតជាដើម ។ ភាព​សឹក​ឬ​ធូរលុង​នៃ​សមាសធាតុ​ផ្សំ​នៃ​ចង្កូត​អាច​ផលិត​​នូវ​សំឡេង​ខ្លាំង​និង​ការ​បំពេញ​មុខងារ​ហួសប្រមាណ​នៅ​ដៃចង្កូត ។ យក​រថយន្ត​ចូលយានដ្ឋាន​ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​មើល​ប្រសិនជា​ចាំបាច់ ។

៤/ ពិនិត្យមើល​បូមចង្កូត​ តភ្ជាប់​​ទុយោ​និង​សមាសធាតុផ្សេងៗ​នៅជុំវិញ​ចង្កូត​ហើយ​រកមើល​ភាព​លិច​ជ្រាប​​ដោយប្រើប្រាស់​ភ្លើង​ប្រសិនជា​ចាំបាច់ ។ ប្រសិនជា​អ្នក​ចាក់បន្ថែមប្រេង​ចង្កូត​ជាញឹកញាប់​ចូល​បូមចង្កូត​ គ្រឿង​យន្ត​នៃ​ប្រព័ន្ធ​ចង្កូត​អាច​មាន​ភាព​លិច​ជ្រាប​នៅ​ចំណុចណា​មួយ​ជាមិនខាន ។ សម្អាត​សមាសធាតុ​ចង្កូត​និង​ពិនិត្យ​មើល​ឡើង​វិញ​ពីរថ្ងៃក្រោយមក​។ អ្នក​អាច​នឹង​រក​ឃើញ​ពី​ភាព​ធូរលុង​នៃ​​អង្គំ​ខាំតភ្ជាប់​នៃទុយោ​​ ភាព​សឹកនៃទុយោ​ ការ​បែកបាក់​នៃ​បូមចង្កូត​ជាដើម ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES