អាមេរិក៖ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បានថ្លែងបន្ទាប់ពីជំនួបលើកដំបូងជាមួយនិងប្រមុខការទូតសហរដ្ឋអាមេរិកលោក Rex Tillerson ថាកាណាដាជំទាស់នឹងគំនិតរបស់សហរដ្ឋអាមេរិកនៃការដាក់ឲ្យជាប់ពន្ធថ្មីតាមព្រំដែន។
នៅក្នុងជំនួបរវាងលោក Tillerson និងលោកស្រី Freeland ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកមួយជាមួយនិងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Luis Videgaray នៅក្រសួងការបរទេសដែលពាក់ព័ន្ធនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក(NAFTA)ក្របខ័ណ្ឌត្រីភាគី លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឲ្យមានការចរចាឡើងវិញ ។
លោកស្រីប្រមុខការទូតកាណាដាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទកាសែតមួយថាប្រសិនជាគំនិតបែបនេះនឹងកើតមានឡើង កាណាដានឹងឆ្លើយតបយ៉ាងសមគួរ។ ទាំងកាណាដានិងម៉ិកស៊ិកសុទ្ធសឹងតែជាអ្នកនាំចេញទំនិញជាច្រើនលើសលុបទៅកាន់សហរដ្ឋអាមេរិកហើយក៏អាចត្រូវបានធ្វើឲ្យជាប់គាំងតាមរយៈបម្រែបម្រួលដ៏ធំក្នុងកិច្ចព្រមព្រៀង NAFTA ដែលលោកដូណាល់ ត្រាំ ហៅថាជាគ្រោះមហន្តរាយមួយ ។
គួរបញ្ជាក់ថាលោកដូណាល់ ត្រាំ បានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាទិសដៅដ៏ធំមួយក្នុងអំឡុងពេលយុទ្ធការឃោសនាបោះឆ្នោតប្រធានា ធិបតីរបស់លោក ។ លោកបានលើកឡើងថាកិច្ចព្រមព្រៀង NAFTA បានចុះហត្ថលេខាផ្លូវការក្នុងឆ្នាំ១៩៩៤ ដែលបានធ្វើឲ្យអន្តរាយដល់កម្មករ និយោជិតសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះត្រូវបានគេកំណត់ទិសដៅជម្រុះចេញនូវរបាំងពន្ធរវាងកាណាដា ម៉ិកស៊ិកនិងសហរដ្ឋអាមេរិក ។
លោកស្រីប្រមុខការទូតកាណាដា និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក