Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកាណាដា​ ប្រឆាំងគម្រោង​ កាតព្វកិច្ចពន្ធថ្មី​ឆ្លង កាត់ព្រំដែនរបស់អាមេរិក

កាណាដា​ ប្រឆាំងគម្រោង​ កាតព្វកិច្ចពន្ធថ្មី​ឆ្លង កាត់ព្រំដែនរបស់អាមេរិក

អាមេរិក៖ រដ្ឋមន្ត្រី​ការបរទេស​កាណាដា​លោកស្រី Chrystia Freeland បាន​ថ្លែង​​បន្ទាប់ពី​ជំនួប​លើកដំបូងជាមួយ​និង​ប្រមុខការ​ទូត​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថា​កា​ណា​ដា​​ជំទាស់នឹង​គំនិតរបស់សហរដ្ឋអាមេរិក​នៃការ​ដាក់ឲ្យ​ជាប់ពន្ធ​ថ្មី​តាមព្រំដែន​​។

នៅក្នុង​ជំនួប​រវាង​លោក Tillerson និង​លោកស្រី Freeland ក៏ដូចជាកិច្ចពិភាក្សាដាច់​ដោ​យឡែក​មួយ​ជាមួយនិង​រដ្ឋមន្ត្រីការបរទេស​ម៉ិកស៊ិកលោក Luis Videgaray នៅ​ក្រសួ​ង​ការបរទេស​ដែលពាក់ព័ន្ធនិងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាមេរិក​(NAFTA)ក្របខ័ណ្ឌ​ត្រីភាគី​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចង់​ឲ្យមានការ​ចរចាឡើងវិញ ។

លោកស្រី​ប្រមុខការទូតកាណាដា​បានថ្លែងប្រាប់​អ្នកសារព័ត៌មានក្នុង​សន្និសិទ​កាសែត​មួយ​ថា​ប្រសិនជា​គំនិតបែបនេះ​នឹង​កើតមាន​ឡើង​ កាណាដានឹង​ឆ្លើយតប​យ៉ាង​សមគួរ​។ ទាំងកាណាដា​និង​ម៉ិកស៊ិក​សុទ្ធសឹងតែ​ជាអ្នក​នាំចេញ​ទំនិញ​ជាច្រើនលើស​លុបទៅ​កាន់​​សហរដ្ឋអាមេរិក​ហើយ​ក៏អាច​ត្រូវបាន​ធ្វើឲ្យ​ជាប់គាំង​តាមរយៈ​បម្រែបម្រួល​ដ៏​ធំ​ក្នុង​កិច្ច​ព្រមព្រៀង NAFTA ដែល​លោកដូណាល់ ត្រាំ ហៅថា​ជាគ្រោះមហន្តរាយមួយ ។

គួរបញ្ជាក់ថា​លោកដូណាល់ ត្រាំ បាន​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ទិសដៅ​ដ៏​ធំ​មួយ​ក្នុង​អំឡុងពេល​យុទ្ធ​ការ​ឃោសនា​បោះឆ្នោត​ប្រធានា ធិបតី​របស់លោក ។ លោក​បាន​លើកឡើងថា​កិច្ចព្រមព្រៀង​ NAFTA បាន​ចុះ​ហត្ថលេខា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៤ ​ដែលបានធ្វើ​ឲ្យ​អន្តរាយ​ដល់​កម្មករ និយោជិត​សហរដ្ឋអាមេរិក​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបានគេ​កំណត់ទិសដៅ​ជម្រុះ​ចេញ​នូវ​របាំងពន្ធ​រវាង​កាណាដា​ ម៉ិកស៊ិកនិង​សហរដ្ឋអាមេរិក ។

លោកស្រីប្រមុខការទូតកាណាដា និងលោករដ្ឋមន្ត្រីការបរទេសអាមេរិក

RELATED ARTICLES