អុីស្រាអែល៖ បណ្តាញព័ត៌មានអ៊ីស្រាអែលរាយការណ៍ថាលោកនាយកដ្ឋមន្ត្រី Benjamin Netanyahu បានទាត់ចោលនូវគម្រោងនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់មួយដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry កាលពីឆ្នាំទៅ។
កាសែត Ha’aretz ចេញផ្សាយថាលោក Netanyhu បានចូលរួមក្នុងកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីគម្រោងខាងលើនេះក្នុងទីក្រុង Aqaba របស់ហ្ស៊កដានីកាលពីខែកុម្ភះឆ្នាំ២០១៦ ដែលរាប់បញ្ចូលវត្តមានរបស់ព្រះមហាក្សត្រ Abdullah II របស់ប្រទេសនេះនិងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sissi ជាដើម។
លោក Kerry បានស្នើឲ្យបណ្តាប្រជាជាតិក្នុងតំបន់អារ៉ាប់ទទួលស្គាល់អ៊ីស្រាអែលជារដ្ឋជីហ្វីមួយ ដែលជាវត្ថុបំណងដ៏សំខាន់មួយរបស់លោកនាយករដ្ឋមន្ត្រី Netanyahu របស់អ៊ីស្រាអែល ជាមួយនិងការធ្វើបន្តនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយមានការគាំទ្រពីបណ្តាប្រទេសអារ៉ាប់។
យោងតាមកាសែតដដែលនេះ បានស្រង់សម្តីអតីតមន្ត្រីរាជការម្នាក់ក្នុងរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា ដោយសុំមិនបញ្ចេញឈ្មោះលើកឡើងថាលោក Netanyahu បានជំទាស់នឹងសំណើរនេះ ។
អ្នកនាំពាក្យម្នាក់របស់លោក Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍ព័ត៌មាននេះឡើយ ។
ចំណែកទីភ្នាក់ងារព័ត៌មាន Ynet របស់អ៊ីស្រាអែលវិញបានចេញផ្សាយថាក្នុងកិច្ចប្រ ជុំថ្នាក់រដ្ឋមន្ត្រីនោះ លោក Netanyahu បានអះអាងថាលោកបានចូលរួមក្នុងកិច្ចប្រជុំដោយសម្ងាត់មួយ ។
ទោះជាយ៉ាងណានៅក្នុងជំនួបពិភាក្សាស្តីពីសន្តិភាពជុំមុនរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានឈានដល់ផ្លូវទ័លច្រកមួយកាលពីខែមេសាឆ្នាំ២០១៤ ស្របពេលដែលការពង្រីកទឹកដីរបស់អ៊ីស្រាអែលតាមរយៈការតាំងទីលំនៅក្នុងតំបន់ West Bank បន្តកើតមានដដែលបូករួមទាំងការរួបរួមគ្នារវាងក្រុម Fatah និងក្រុម Hamas ទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា