Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីថាមីស៊ីល ផ្លោង​ឆ្លងទ្វីបថ្មីខ្លួន អាច​ទម្លុះ​ប្រព័ន្ធការពារ​មីស៊ីល​អាមេរិក

រុស្ស៊ីថាមីស៊ីល ផ្លោង​ឆ្លងទ្វីបថ្មីខ្លួន អាច​ទម្លុះ​ប្រព័ន្ធការពារ​មីស៊ីល​អាមេរិក

រុស្ស៊ី៖ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Rogozin  បាន​ថ្លែងកាលពីពេលថ្មីៗ​នេះថា​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​របស់​រុស្ស៊ី​ដែលបានអភិវឌ្ឍន៍​ថ្មី​អាច​បាញ់​ទម្លុះ​ប្រព័ន្ធ​ខែល​ការពារ​គ្រាប់មីស៊ីល​របស់​សហរដ្ឋមេរិកបាន​ ។

នៅក្នុង​កម្មវិធីមួយ​លើកញ្ចក់ទូរទស្សន៍ Rossiya-1 លោក Rogozin បានលើកឡើង​ថា​​ឥទ្ធិពល​នុយក្លេអែរ​ដែលធ្វើឲ្យគេ​ញញើតរបស់រុស្ស៊ី​ត្រូវបាន​បង្កើត​ឡើង​ពីមីស៊ីល​ផ្សេងៗ​​ដែលរាប់បញ្ចូល​មីស៊ីល​សម័យ​សូវៀត​ Voyevoda ជាដើម​។ បច្ចុប្បន្ន​រុស្ស៊ីកំពុងធ្វើការអភិវឌ្ឍ​នូវ​មីស៊ីល​ថ្មីជាច្រើនថែមទៀត ។

យោងតាម​លោកឧបនាយករដ្ឋមន្ត្រីរូបនេះ ប្រព័ន្ធ​ការពារ​មីស៊ីល​សហរដ្ឋអាមេរិក​គឺមិនអាចគំរាមកំហែង​ដល់​រុស្ស៊ីបានឡើយ​ ។ យើង​អាច​បោសសម្អាត​ប្រព័ន្ធ​ខែល​ការពារ​អស់ទាំងនេះបាន​។

លោកបន្ថែមទៀតថា​នៅក្នុង​​សមរភូមិ​នៃ​ឧទ្ធម្ភាគចក្រ​ល្បឿន​លឿន រុស្ស៊ី​មិន​ឈរ​នៅ​លេខរៀងក្រោយសហរដ្ឋអាមេរិក​ឡើយ​ ។

មួយវិញទៀត​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ដែលបាន​អភិវឌ្ឍន៍ឡើងថ្មី​អាច​បើកបាន​ដល់​កម្រិត​ល្បឿន​៤០៥គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​ឯណោះ ក្នុងអំឡុងពេល​ធ្វើតេស្ត​សាកល្បង​កាល​ពីឆ្នាំទៅ​ ហើយ​ផលិត​កម្ម​ទ្រង់​ទ្រាយធំ​របស់វា​ក៏នឹង​ចាប់ផ្តើម​នៅក្នុងឆ្នាំ​២០១៨នេះដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES