អាស៊ែបៃហ្សង់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់កាលពីថ្ងៃអង្គារបានតែងតាំងភរិយារបស់លោកជាអនុប្រធានាធិបតីទី១របស់ប្រជាជាតិអតីតសូវៀតមួយនេះ។
មេដឹកនាំប្រទេសអាស៊ែបៃហ្សង់លោក Ilham Aliyev ដែលមានវ័យ៥៥ឆ្នាំបានតែងតាំងប្រពន្ធខ្លួនឯងវ័យ៥២ឆ្នាំឈ្មោះ Mehriban ឲ្យកាន់តំណែងកំពូលដែលបានធ្វើឡើងបន្ទាប់ពីមានការធ្វើប្រជាមតិឲ្យស្របតាមរដ្ឋធម្មនុញ្ញកាលពីខែកញ្ញា។
លោកស្រី Mehriban បានរៀបអាពាហ៍ពិពាហ៍ជាប្តីប្រពន្ធជាមួយនិងលោកប្រធានាធិបតីនៅពេលដែលលោកស្រីមានអាយុ១៩ឆ្នាំ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឱសថមួយ ។ កាលពីដើមឡើយលោកស្រីបម្រើការងារជាមេធាវីម្នាក់និងបានធ្វើជាមេដឹកនាំការងារផ្នែកសប្បរសធម៌ថែមទៀតផង ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានអនុម័តនៅក្នុងការធ្វើប្រជាមតិដែលបានស៊កបញ្ចូលនូវមុខតំណែងអនុប្រធានាធិបតីចំនួនពីររូបក្នុងនោះមានអនុប្រធានាធិបតីទី១ និងទី២ ។
ទោះជាយ៉ាងណាអនុប្រធានាធិបតីទី១កាន់កាប់មុខតំណែងជាប្រធានាធិបតីប្រសិនជាប្រធានាធិបតីមិនអាចអនុវត្តកិច្ចការរបស់ខ្លួនបាន ។ម្យ៉ាងនៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដែរក៏ពុំមានការពណ៌នាអំពីភារកិច្ចរបស់អនុប្រធានាធិបតីទី១នោះឡើយ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងរាប់បញ្ចូលការមើលខុសត្រូវចំពោះគណៈរដ្ឋមន្ត្រីផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា