Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំ អាស៊ែបៃហ្សង់ ​តែងតាំងប្រពន្ធខ្លួនឯង ជា​អនុប្រធានាធិបតីទី១

មេដឹកនាំ អាស៊ែបៃហ្សង់ ​តែងតាំងប្រពន្ធខ្លួនឯង ជា​អនុប្រធានាធិបតីទី១

អាស៊ែបៃហ្សង់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់​កាលពីថ្ងៃអង្គារបាន​តែងតាំង​ភរិយា​របស់លោក​ជា​អនុប្រធានាធិបតីទី​១​របស់​ប្រជាជាតិ​អតីត​សូវៀតមួយនេះ​។

មេដឹកនាំ​ប្រទេស​អាស៊ែបៃហ្សង់លោក Ilham Aliyev ដែលមាន​វ័យ​៥៥ឆ្នាំ​បាន​តែ​ង​តាំងប្រពន្ធខ្លួនឯង​វ័យ​៥២​ឆ្នាំ​ឈ្មោះ Mehriban ឲ្យកាន់តំណែង​កំពូល​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ធ្វើប្រជាមតិ​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កាលពីខែ​កញ្ញា​។

លោកស្រី Mehriban ​បាន​រៀបអាពាហ៍ពិពាហ៍​​ជា​ប្តីប្រពន្ធ​ជាមួយនិង​លោក​ប្រធានាធិបតី​នៅពេល​ដែល​លោកស្រី​មានអាយុ១៩ឆ្នាំ បញ្ចប់ការ​សិក្សានៅ​សាកលវិទ្យាល័យ​ឱសថ​មួយ ។ កាលពីដើមឡើយ​លោកស្រី​បម្រើ​ការ​ងារ​ជា​មេ​ធាវីម្នាក់​និងបានធ្វើជាមេដឹកនាំ​ការងារ​ផ្នែកសប្បរសធម៌ថែមទៀតផង ។

ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញបាន​អនុម័ត​នៅក្នុងការ​ធ្វើប្រជាមតិ​​ដែល​បាន​ស៊កបញ្ចូល​នូវ​មុខតំណែ​ង​អនុប្រធានាធិបតី​ចំនួនពីររូបក្នុងនោះ​មានអនុប្រធានាធិបតីទី១ និងទី២ ។

ទោះជាយ៉ាងណា​អនុប្រធានាធិបតីទី១​កាន់កាប់មុខ​តំណែង​ជា​ប្រធានាធិបតី​ប្រសិនជា​ប្រធានា​ធិបតីមិនអាច​អនុវត្តកិច្ចការ​របស់​ខ្លួនបាន ។​ម្យ៉ាង​នៅក្នុង​ការ​ធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​នេះដែរ​ក៏ពុំមាន​ការ​ពណ៌នា​អំពីភារកិច្ចរបស់​អនុ​ប្រ​ធានាធិបតី​ទី​១​នោះឡើយ ប៉ុន្តែ​វា​ត្រូវបានគេរំពឹងថា​នឹងរាប់បញ្ចូល​ការ​មើល​ខុស​ត្រូវ​ចំពោះ​គណៈរដ្ឋមន្ត្រី​ផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES