Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិមេទ័ពអុីស្រាអែល ​ទាយថាពុំមានការ​ ផ្ទុះសង្គ្រាមជា មួយ​និងពួកហាម៉ាស

មេទ័ពអុីស្រាអែល ​ទាយថាពុំមានការ​ ផ្ទុះសង្គ្រាមជា មួយ​និងពួកហាម៉ាស

តំបន់​មជ្ឈិមបូព៌ា៖ ប្រធានសេនាធិការ​បុគ្គលិក​កងទ័ព​អ៊ីស្រាអែល​លោក Gadi Eisenkot បានថ្លែងប្រាប់​សភា​កាលពី​ថ្ងៃពុធ​ ​លោក​មើលឃើញថា​ពុំមាន​ការ​សុខ​ចិត្ត​ឬឆន្ទះផ្ទុះ​សង្គ្រាម​ជាមួយ​និងក្រុម​ហាម៉ាស​តំបន់កាហ្សាដែលជា​គំនិត​ផ្តួច​ផ្តើម​សកម្ម​ភាព​យោធា​ប្រឆាំងនិង​អ៊ីស្រាអែលឡើយ ។

យោងតាម​សន្និសិទកាសែតមួយ​ដែល​ចេញផ្សា​យ​ដោយគណៈកម្មការ​សន្តិសុខ​និង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​បាន​ឲ្យ​ដឹងថា​អាទិភាព​ជាចម្បង​របស់​កងទ័ព​ការ​ពារ​ជាតិ​អ៊ីស្រាអែល​សម្រាប់ឆ្នាំ​២០១៧នេះ​គឺ​ការ​ត្រៀមខ្លួនទុកជាមុន​សម្រាប់​​ជម្លោះ​ដែលអាចកើតមានឡើង​ក្នុង​តំបន់​កាហ្សាស្ត្រីប ។

តែយ៉ាងណា លោកបាន​ថ្លែងថា​លោកមើលឃើញ​ពីសភាពការណ៍​ដែល​ពុំមាន​ការ​​បង្ហាញ​ឆន្ទះ​ក្នុងការ​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំងនិង​កងទ័ពអ៊ីស្រាអែល​នៅ​​តំបន់កាហ្សា​ឡើយ ។

តាមការឲ្យ​ដឹងពី​លោក Eisenkot ថ្មីៗនេះមាន​ការ​តែងតាំងលោក Yahya Sinwar ជា​ប្រមុខ​ក្រុមហាម៉ាស​ដែលជាអង្គការ​អ៊ីស្លាម​មួយ​ត្រួតត្រា​តំបន់​កាហ្សាស្ត្រីប​ ​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ពុំមានការ​ខ្វែង​គំនិតគ្នា​យូរអង្វែង​ឡើយ​រវាង​យោធា​ហាម៉ាស​និង​ក្រុមអ្នក​នយោបាយ​ឆ្វេងនិយម​ ។ ការ​បែកចែក​គ្នា​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​យោធានិង​នយោបាយ​ក្នុង​តំបន់​ហាម៉ាស​ត្រូវបាន​ធ្វើ​ឲ្យ​​មើលមិនឃើញនូវ​ចំណុច​ដែល​ត្រូវលុបបំបាត់ចោលទាំងអស់គ្នា ។

គួររំលឹកថា​យុទ្ធនាការ​យោធា​ចុងក្រោយរបស់​អ៊ីស្រាអែល​ក្នុង​តំបន់កាហ្សា​ត្រូវ​បាន​បញ្ចប់​ក្នុង​រដូវក្តៅឆ្នាំ​២០១៤ បន្ទាប់ពី​ការ​​វាយប្រហារ​បង្ហូរឈាម​រយៈ​ពេល​៥១ថ្ងៃ​ ដោយ​ផ្តាច់ជីវិត​ជនជាតិប៉ាឡេស្ទីន​ចំនួន​២.២០០នាក់​ភាគ​ច្រើនជា​ជនស៊ីវិល ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES