តំបន់មជ្ឈិមបូព៌ា៖ ប្រធានសេនាធិការបុគ្គលិកកងទ័ពអ៊ីស្រាអែលលោក Gadi Eisenkot បានថ្លែងប្រាប់សភាកាលពីថ្ងៃពុធ លោកមើលឃើញថាពុំមានការសុខចិត្តឬឆន្ទះផ្ទុះសង្គ្រាមជាមួយនិងក្រុមហាម៉ាសតំបន់កាហ្សាដែលជាគំនិតផ្តួចផ្តើមសកម្មភាពយោធាប្រឆាំងនិងអ៊ីស្រាអែលឡើយ ។
យោងតាមសន្និសិទកាសែតមួយដែលចេញផ្សាយដោយគណៈកម្មការសន្តិសុខនិងកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថាអាទិភាពជាចម្បងរបស់កងទ័ពការពារជាតិអ៊ីស្រាអែលសម្រាប់ឆ្នាំ២០១៧នេះគឺការត្រៀមខ្លួនទុកជាមុនសម្រាប់ជម្លោះដែលអាចកើតមានឡើងក្នុងតំបន់កាហ្សាស្ត្រីប ។
តែយ៉ាងណា លោកបានថ្លែងថាលោកមើលឃើញពីសភាពការណ៍ដែលពុំមានការបង្ហាញឆន្ទះក្នុងការចាប់ផ្តើមយុទ្ធនាការប្រឆាំងនិងកងទ័ពអ៊ីស្រាអែលនៅតំបន់កាហ្សាឡើយ ។
តាមការឲ្យដឹងពីលោក Eisenkot ថ្មីៗនេះមានការតែងតាំងលោក Yahya Sinwar ជាប្រមុខក្រុមហាម៉ាសដែលជាអង្គការអ៊ីស្លាមមួយត្រួតត្រាតំបន់កាហ្សាស្ត្រីប ដែលបង្ហាញឲ្យឃើញថាពុំមានការខ្វែងគំនិតគ្នាយូរអង្វែងឡើយរវាងយោធាហាម៉ាសនិងក្រុមអ្នកនយោបាយឆ្វេងនិយម ។ ការបែកចែកគ្នានៃភាពជាអ្នកដឹកនាំយោធានិងនយោបាយក្នុងតំបន់ហាម៉ាសត្រូវបានធ្វើឲ្យមើលមិនឃើញនូវចំណុចដែលត្រូវលុបបំបាត់ចោលទាំងអស់គ្នា ។
គួររំលឹកថាយុទ្ធនាការយោធាចុងក្រោយរបស់អ៊ីស្រាអែលក្នុងតំបន់កាហ្សាត្រូវបានបញ្ចប់ក្នុងរដូវក្តៅឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហារបង្ហូរឈាមរយៈពេល៥១ថ្ងៃ ដោយផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីនចំនួន២.២០០នាក់ភាគច្រើនជាជនស៊ីវិល ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា