Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប្រមុខUN៖ ពលរដ្ឋជាង​២០លាន នាក់​ប្រឈម នឹង​អសន្តិសុខ​ស្បៀងអាហារ​

ប្រមុខUN៖ ពលរដ្ឋជាង​២០លាន នាក់​ប្រឈម នឹង​អសន្តិសុខ​ស្បៀងអាហារ​

UNអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក Antonio Guterres បាន​ថ្លែងប្រាប់​​​ក្រុ​ម​អ្នក​សារព័ត៌មាន​កាលពីថ្ងៃពុធថា​ប្រជាជន​ជាង​២០លាននាក់​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង សូម៉ាលី យេម៉ែននិង​ភាគឦសាន​នីហ្សេរីយ៉ា​កំពុង​ប្រឈ​ម​នឹង​គ្រោះមហន្តរាយ​កម្រិត​អសន្តិសុខ​ស្បៀងអាហារ​ ។

យោងតាមស្ថិតិ​របស់ UN ក្នុងចំណោមអ្នកទាំងអស់នោះកុមារ​ជិត​១,៤លាន​នាក់​គឺស្ថិតក្នុង​ហានិភ័យ​ដែល​នៃ​ការ​រងគ្រោះស្លាប់​ពី​​ការ​ទទួលអាហាររូបត្ថម្ភមិនគ្រ​ប់​គ្រាន់​កម្រិត​ធ្ងន់ធ្ងរ ។

លោក Guterres បានថ្លែងថាប្រតិបត្តិការ​មនុស្ស​ធម៌​ក្នុង​បណ្តាប្រទេស​ទាំង៤នេះ​គឺ​ត្រូ​វការ​ជាង​៥,៦​ប៊ីលានដុល្លារ​ក្នុងឆ្នាំ​២០១៧នេះ​។ យើង​ត្រូវការ​យ៉ាងតិច​៤,៤​ប៊ីលាន​ដុល្លារ​នៅ​ចុងខែមីនា​ដើម្បី​បញ្ចៀសគ្រោះមហន្តរាយនេះ ។

យោងតាមលោក Guterres ដើម្បី​បង្ការ​ហានិភ័យ​នៃ​គ្រោះ​អត់បាយ​ទទួលទាន​ធ្ងន់​ធ្ងរ​ អង្គការ​សហប្រជាជាតិ​ចាំបាច់ត្រូវ​​បង្កើនប្រតិបត្តិការ​សប្បុរសធម៌​ក្នុង​បណ្តា​ប្រទេស​ទាំងបួននោះ​ដើម្បី​ចែកចាយ​ស្បៀងអាហារ​និង​អាហាររូបត្ថម្ភ​ដល់​​អ្នករង​គ្រោះ​​ ប៉ុន្តែកង្វះខាត​មូលនិធិ​គឺ​ជា​ឧបសគ្គដ៏ធំបំផុត ។

រហូតមកដល់ឆ្នាំ​នេះ​អង្គការ​សហប្រជាជាតិ​ទទួលបាន​​ទឹកប្រាក់​ចំនួន​៩០លាន​ដុល្លារ​ពី​កម្មវិធី​មូលនិធិសប្បុរសធម៌​ក្នុង​បណ្តាប្រទេស​ទាំងបួននោះ​ ។

ម្យ៉ាងវិញទៀត​លោកបានជំរុញ​ឲ្យ​សហគមអន្តរជាតិ​ធ្វើ​តាមយ៉ាងណាក៏ដោយ​ចុះ​ឲ្យ​ស្ថិតក្នុងកម្រិត​មួយស្របតាមឥទ្ធិពលរបស់ខ្លួន​ក្នុង​ការ​កេណ្ឌ​ការគាំទ្រ​ ដាក់​សម្ពាធនយោបាយ​លើ​ភាគីពាក់ព័ន្ធ​នានា​ក្នុង​ជម្លោះ​និង​ប្រតិបត្តិការ​មូលនិធិ​សប្បុរសធម៌​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES