រុស្ស៊ី៖ បេសកជនអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃពុធនេះថារដ្ឋាភិបាលរុស្ស៊ីបានស្នើឲ្យលោកប្រធានាធិបតី Bashar al-Assad របស់ស៊ីរីបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់លោកក្នុងអំឡុងពេលនៃការប្រារព្ធកិច្ចប្រជុំស្វែងរកសន្តិភាពដែលនឹងប្រព្រឹត្តទៅសប្តាហ៍នេះ ។
ការអត្ថាធិប្បាយរបស់ប្រេសិតអង្គការសហប្រជាជាតិលោក Staffan de Mistura បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាវគ្គថ្មីមួយក្នុងទីក្រុងហ្សឺណែវរវាងអ្នកចរចាតំណាងរបស់រដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងបន្ទាប់ពីផ្អាកអស់រយៈពេល១០ខែ។
លោក de Mistura បានថ្លែងប្រាប់អ្នកសារព័ត៌មានថារុស្ស៊ីបានប្រកាសប្រាប់អ្នករាល់គ្នានិងចំពោះខ្លួនឯងថាពួកគេបានដាក់សំណើរជាផ្លូវការទៅកាន់រដ្ឋាភិបាលស៊ីរីឲ្យបញ្ឈប់នូវសកម្មភាពទម្លាក់គ្រាប់បែករបស់ខ្លួនក្នុងអំឡុងពេលនៃការប្រារព្ធកិច្ចពិភាក្សានេះ ។
ទោះជាយ៉ាងណាកងទ័ពរដ្ឋាភិបាលស៊ីរីបានវាយដណ្តើមកំពែងការពាររបស់ពួកគេឧទ្ទាមនៅភាគខាងកើតក្រុងអាលីប៉ូហើយសហរដ្ឋអាមេរិកបានរារាំងលោក Assad និងបានថ្លែងថាខ្លួនកំពុងវាយតម្លៃឡើងវិញនៅរាល់គ្រប់ទិដ្ឋភាពនៃគោលនយោបាយស៊ីរីរបស់ខ្លួនក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ប៉ុន្តែបញ្ហាដ៏តានតឹងបំផុតមួយនេះនៅតែស្រដៀងគ្នាសភាពការណ៍ដែលកន្លងផុតអស់រយៈពេលមួយឆ្នាំមកហើយនោះដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា