Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី​ស្នើ​ សុីរី​បញ្ឈប់ សកម្មភាព​ទម្លាក់គ្រាប់បែក ក្នុងពេល​ចរចាសន្តិភាព​កម្រិត UN

រុស្ស៊ី​ស្នើ​ សុីរី​បញ្ឈប់ សកម្មភាព​ទម្លាក់គ្រាប់បែក ក្នុងពេល​ចរចាសន្តិភាព​កម្រិត UN

រុស្ស៊ី៖ បេសកជន​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងកាលពីថ្ងៃ​ពុធនេះថា​រដ្ឋាភិបា​ល​​រុស្ស៊ី​បាន​ស្នើ​ឲ្យ​លោកប្រធានាធិបតី​ Bashar al-Assad របស់ស៊ីរី​បញ្ឈប់​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់បែករបស់លោក​ក្នុងអំឡុងពេល​នៃការ​ប្រារព្ធកិច្ច​ប្រជុំ​ស្វែងរក​សន្តិភាព​ដែលនឹងប្រព្រឹត្តទៅ​សប្តាហ៍នេះ ។

ការអត្ថាធិប្បាយ​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​លោក Staffan de Mistura បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចពិភាក្សាវគ្គថ្មី​មួយ​​ក្នុងទីក្រុង​ហ្សឺណែវរវាង​អ្នកចរចា​តំ​ណាង​របស់រដ្ឋាភិបាលស៊ីរី​និង​ក្រុមប្រឆាំងបន្ទាប់ពី​ផ្អាក​អស់រយៈ​ពេល​១០ខែ​។

លោក de Mistura បានថ្លែងប្រាប់​អ្នកសារព័ត៌មានថា​រុស្ស៊ី​បានប្រកាស​ប្រាប់​អ្នក​រា​ល់គ្នា​និង​ចំពោះ​ខ្លួនឯងថា​ពួកគេ​បាន​ដាក់សំណើរ​ជា​ផ្លូវការទៅកាន់​រដ្ឋាភិបាល​ស៊ីរី​ឲ្យ​បញ្ឈប់​នូវ​សកម្ម​ភាព​ទម្លាក់គ្រាប់បែក​របស់ខ្លួន​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធកិច្ចពិភាក្សានេះ ។

ទោះជាយ៉ាងណា​កងទ័ពរដ្ឋាភិបាលស៊ីរី​បាន​វាយដណ្តើមកំពែងការពារ​របស់​ពួកគេ​ឧទ្ទាម​នៅ​ភាគ​ខាង​​កើត​ក្រុងអាលីប៉ូ​ហើយ​សហរដ្ឋអាមេរិក​បាន​រារាំង​លោក​ Assad និងបាន​ថ្លែងថាខ្លួនកំពុងវាយតម្លៃឡើងវិញ​នៅរាល់គ្រប់ទិដ្ឋភាព​នៃ​គោលនយោបាយ​ស៊ីរីរបស់ខ្លួន​ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ប៉ុន្តែ​បញ្ហាដ៏តានតឹងបំផុត​មួយនេះ​នៅតែ​ស្រដៀងគ្នា​សភាព​ការ​ណ៍​ដែលកន្លងផុត​អស់រយៈពេលមួយឆ្នាំមកហើយ​នោះដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES