Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិពលរដ្ឋ ដាក់ញត្តិអំពាវនាវ​ឲ្យ​ លោក​អូបាម៉ា​ ឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតី​បារាំង

ពលរដ្ឋ ដាក់ញត្តិអំពាវនាវ​ឲ្យ​ លោក​អូបាម៉ា​ ឈរឈ្មោះបោះឆ្នោត​ប្រធានាធិបតី​បារាំង

បារាំង៖ ក្នុងពេល​ដែលយុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ត្រូវបាន​ធ្វើ​ឲ្យ​ហ្មង​សៅ​ដោយ​រឿង​អាស្រូវ​  ទ្រឹស្តី​ទុច្ចរិត​និង​ប្រផ្នូលនៃមេដឹកនាំស្តាំនិយម​ បាន​នាំ​ឲ្យ​ម្ចាស់​​សន្លឹកឆ្នោត​​ដែលជា​ពលរដ្ឋបារាំង​បាន​អំពាវនាវ​អ្នកខាងក្រៅ​ឲ្យ​មកចូល​រួមឈរ​ឈ្មោះ​​ប្រកួត​ប្រជែង​តំណែង​នេះ​ គឺលោក បារ៉ាក់ អូបាម៉ា ។

កាលពីថ្ងៃច័ន្ទ​គេសង្កេតឃើញមានការ​ដាក់​ញត្តិ​មួយមាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​អតី​ត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​បារ៉ាក់ អូបាម៉ា ឈរឈ្មោះ​បោះឆ្នោត​តំណែង​ប្រធានាធិបតី​បារាំងឆ្នាំ​២០១៧​​ដែលនឹងប្រព្រឹត្តទៅ​ក្នុងខែ​មេសានិង​ឧសភា​ខាងមុខ​នេះ ។

យោងតាម​អ្នក​ដែល​នៅពីក្រោយ​កិច្ចខិតខំប្រឹងប្រែងខាងលើ​ ញត្តិដែលដាក់ថា Called Obama17 នេះ​មាន​គោលបំណងប្រមែប្រមូល​ហត្ថលេខាពីប្រជាជន​បារាំង១លាន​នាក់​​ចាប់តាំងពីខែមីនាឆ្នាំ២០១៥និង​គិតមកត្រឹមព្រឹកថ្ងៃសុក្រម្សិលមិញ​ គឺទទួលបាន​ការគាំទ្រ​៣០.០០០​សំឡេង​រួចមកហើយ​ ។

តាមច្បាប់​បារាំង​តម្រូវឲ្យ​បេក្ខភាព​ប្រធានាធិបតី​ជា​ជនជាតិ​បារាំង​ ខណៈ​ដែល​លោក​អូបាម៉ា គឺមិនមែនជាជនជាតិបារាំងឡើយ ។ ប៉ុន្តែលទ្ធភាពដែលមិនអាច​ទៅរួច​នៃ​យុទ្ធ​នា​ការ​នេះ​ក៏អាចជា​អ្វី​ដែល​ជាការ​បំផុសគំនិតដល់ប្រជាជនបារាំងឲ្យពិចារណា​ចំពោះ​រឿងនេះ​ក៏ថាបាន ។

ដោយឡែកពលរដ្ឋ​ម្នាក់​ក្នុងចំណោម​អ្នក​ពេញចិត្ត​លោកអូបាម៉ាបាន​ថ្លែងថាលោក​មាន​ការ​ធុញ​ទ្រាន់​នឹងការ​បោះឆ្នោត​​ឲ្យ​មេដឹកនាំ​ឃោរឃៅ​ពីររូប​នៅ​គ្រប់​ការ​ប្រកួត​ប្រជែ​ង​បោះឆ្នោត​ប្រធានាធិបតី​ ហើយ​មាន​តែបុរសម្នាក់​គត់​ដែលធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំប្រសើរ​ឡើង​នោះគឺលោកអូបាម៉ា ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES