Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតស្មៅ ឆេះ.../ពស់ថ្លាន់១០គីឡូ

ដុតស្មៅ ឆេះ…/ពស់ថ្លាន់១០គីឡូ

ភ្នំពេញ ៖ ដីឡូត៍មួយកន្លែង ត្រូវបានភ្លើងឆេះស្មៅ រាលឆេះយ៉ាសន្ធោសន្ធៅ សង្ស័យត្រូវជនមិនស្គាល់មុខលួចដុត បណ្តាលឱ្យឆេះងាប់ពស់ថ្លាន់ ១ក្បាល ទម្ងន់ប្រមាណជិត១០គីឡូក្រាម។

ករណីភ្លើងឆេះស្មៅនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីឡូត៍ ១កន្លែង ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើ មានរបងជាងពាក់កណ្តាល ហើយមានព្រៃល្បោះ និងស្មៅងាប់ៗ នៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋទៀតផង។ ការឆាបឆេះស្មៅ និងព្រៃខាងលើ មិនដឹងថា នរណាជាអ្នកដុតនៅឡើយ ទើបធ្វើឱ្យឆេះរាលដាលនៅក្នុងដីឡូត៍ ជាង១ហិកតារ ត្រូវបានបងប្អូនបានភ័យខ្លាចឆាបឆេះរាលដាល និងផ្កាភ្លើងខ្ទាតចំផ្ទះបងប្អូនប្រជាពលរដ្ឋ ទើបពួកគាត់បានទាក់ទងទៅសមត្ថកិច្ច និងអាជ្ញាធរ ហៅរថយន្តពន្លត់អគ្គិភ័យ ជួយពន្លត់ភ្លាមៗ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តថា ទីតាំងខាងលើ នៅរដូវវស្សា សម្បូរទៅដោយសត្វពស់ថ្លាន់ ជាច្រើន។ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ នៅទីតាំងកើតហេតុ បាញ់ទឹកអស់ចំនួន២រថយន្ត ធ្វើឱ្យភ្លើងបានរលត់ទៅ វិញអស់ទាំងស្រុង ដោយមិនមានការប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ប៉ុន្តែក្រោយពេលកើតហេតុ ក្រុមជំនាញពន្លត់អគ្គិភ័យ បានប្រទះឃើញមានសត្វពស់ថ្លាន់ ១ក្បាល មានទម្ងន់ប្រមាណជិត១០គីឡូ ត្រូវបានភ្លើងឆេះងាប់៕

RELATED ARTICLES