Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចោរនិនចារ គាស់ផ្ទះខ្មែរ

វ៉ៃខ្នោះចោរនិនចារ គាស់ផ្ទះខ្មែរ

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ តែងខ្លួនជានិនចារ បិទមុខជិត បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ និងត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ដោយដកហូតបានគ្រឿងអលង្ការជាច្រើន។

ក្រោយឃាត់ខ្លួនចោរនិនចារគាស់ផ្ទះនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ឱ្យមកទំនាក់ទំនងនគរបាលខណ្ឌសែនសុខ។

លោកស្នងការ បានបង្ហោះតាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ថា “ខ្ញុំសូមគោរពជម្រាបជូនដល់ពុកម៉ែបងប្អូន បើមានករណី (និនចារ) ឡើងគាស់ ឬចូលលួចក្នុងផ្ទះ សូមប្រញាប់មកទំនាក់ទំនងមកលោកអធិការខណ្ឌសែនសុខ។ សមត្ថកិច្ចជំនាញនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន (និនចារ) បរទេស ជំនាញ គាស់ផ្ទះ និងបានដកហូតគ្រឿងអលង្ការមួយចំនួន”។

ជាមួយនេះ លោកស្នងការ ក៏បានអរគុណកម្លាំងជំនាញអធិការខណ្ឌសែនសុខ ដែលបានខិតខំល្បាតការពារក្នុងមូលដ្ឋាន រហូតឈានដល់ការបង្ក្រាបជនសង្ស័យ (និនចារ) ខាងលើ៕

RELATED ARTICLES