ភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង សង្ស័យដឹកទំនិញលើសទម្ងន់ បណ្តាលឱ្យផ្ទុះកង់ខាងក្រោយ ក្រឡាប់ផ្ងារជើង ចាក់អីវ៉ាន់ពេញថ្នល់ សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសូរសំឡេងផ្ទុះលាន់កក្រើក ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលចេញមកមើល ក៏ឃើញរថយន្តធុនធំ ១គ្រឿង ដឹកទំនិញ ក្រឡាប់ផ្ងារជើងច្រឡាង។

តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ត បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយបៃតង ដឹកប្រេងឆា និងមីខ្លាឃ្មុំ ចេញពីទល់ដែនវៀតណាម យកមកដាក់ឱ្យម៉ូយ នៅភ្នំពេញ ដោយបើកបរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ខាងក្រោយ ចំហៀងខាងស្តាំ ធ្វើឱ្យរថយន្តដឹកធ្ងន់ផង ក្រឡាប់តែម្តង តែសំណាងល្អ មិនបង្កឱ្យមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា រថយន្តខាងលើ មិនបង្កឱ្យមានអ្នកណាម្នាក់រងរបួស ហើយរងការខូចខាតដល់សម្បត្តិរដ្ឋ ទើបអនុ ញ្ញាតឱ្យអ្នកបើកបរ ហៅក្រុមកម្មករមកជួយ លើកចេញពីរ រថយន្តសាងដាក់រថយន្តមួយគ្រឿងទៀត និងហៅរថយន្តស្ទូច មកស្ទូចយករថយន្តទៅជួសជុល៕
