ខេត្តសៀមរាប ៖ ភ្ញៀវផ្ទះសំណាក់ ១កន្លែង យីហោ ឡាលូណា (La Luna Guest House) និងភ្ញៀវសណ្ឋាគារយីហោ ឌីណាតា អង្គរ (Dinata Angkor Hotel) ដែលមានទីតាំងស្ថិតនៅជាប់គ្នា បានកើតមានជម្លោះ ឈានដល់អំពើហិង្សា គប់ដុំថ្មដាក់គ្នា ព្រោះរឿងបើកបាស់តន្ត្រី ហួសម៉ោងកំណត់ បន្ទាប់ពីចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (អង្គរសង្ក្រាន្ត២០២៥) លើទឹកដីខេត្តសៀមរាប ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ទាំង យប់។

ហេតុការណ៍ហិង្សា គប់ដុំថ្មដាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោ យផ្លូវតាភុល ត្រង់ចំណុចក្រោយស្ថានីយប្រេងឥន្ធនៈ កាល់តិច ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀម រាប។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ថា ករណីហិង្សារវាងភ្ញៀវផ្ទះ សំណាក់ឡាលូណា (La Luna Guest House) និងភ្ញៀវសណ្ឋាគារ ឌីណាតា អង្គរ ( Dinata Angkor Hotel) រហូតឈានដល់គប់ដុំថ្មដាក់គ្នានេះ គឺផ្តើមចេញពីរឿងបើកបាស់តន្ត្រីហួសម៉ោងកំណត់ បន្ទាប់ពីចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (អង្គរសង្ក្រាន្ត ២០២៥) តែយ៉ាងណា សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មាននេះ បានចុះទៅធ្វើការសម្របសម្រួលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
