Friday, April 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទនៅភ្នំពេញ ជា.../ប់ខ្នោះនៅកំពង់ស្ពឺ

ឆក់ទូរស័ព្ទនៅភ្នំពេញ ជា…/ប់ខ្នោះនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្ម ក្នុងខណ្ឌកំបូល ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការស្រាវជ្រាវឃាត់បាន ខណៈដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅលើផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ហើយរត់គេចទៅសម្ងំលាក់ខ្លួននៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ឹម ពុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស៊ើបអង្កេតស្រាវជ្រាវលើករណីលួចមានស្ថានទម្ងន់ ទោស ដោយការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំ បូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង២៨នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

ចំពោះវត្ថុតាងបន្សល់ទុក ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-7310 លេខតួនិងលេខម៉ាស៊ីន ០២៩៦ ២៨៦។ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាខាងលើរួចរាល់ហើយ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ បានតែម្តង។

ជនសង្ស័យ រួមជាមួយនឹងវត្ថុតាងខាងលើ នគរបាលស្រុកសំរោងទង បានប្រគល់ទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES