Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអតីត មេដឹកនាំ​យេម៉ែន​ អំពាវនាវឲ្យទ័ព​រួម គ្នា​ជាមួយ​ពួក​ ឧទ្ទាម​ប្រឆាំង​អារ៉ាប៊ីសាអូឌីត

អតីត មេដឹកនាំ​យេម៉ែន​ អំពាវនាវឲ្យទ័ព​រួម គ្នា​ជាមួយ​ពួក​ ឧទ្ទាម​ប្រឆាំង​អារ៉ាប៊ីសាអូឌីត

យេម៉ែន៖ អតីតប្រធានាធិបតី​យេម៉ែន​លោក Ali Abdullah Saleh ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏សំខាន់​របស់​ក្រុមឧទ្ទាម Shiite Houthi បាន​​អំពាវនាវ​ឲ្យ​កងទ័ព​យេម៉ែន​ចូល​រួម​ជាមួយយុទ្ធជន Houthi តាម​ព្រំដែន​ប្រហារ​ប្រឆាំងនិង​កងកម្លាំងរបស់អារ៉ាប៊ី​សាអូឌីត ។

ការអំពាវនាវបែបនេះ​ត្រូវបាន​ចេញផ្សាយ​លើ​បណ្តាញសារព័ត៌មាន​រដ្ឋ​ដែលគ្រប់​គ្រង​ដោយ​ក្រុម Houthi ដែល​ជា​សញ្ញា​នៃភាពតានតឹងផ្នែកយោធា​រឹត តែខ្លាំង​ឡើង​ថែមទៀត​ជាមួយនិង​ប្រទេស​ក្បែរ​ខាង​អារ៉ាប៊ីសាអូឌីត​ ដែល​ជាអ្នក​ដឹកនាំ​ក្រុមយោធារួម​របស់បណ្តាប្រទេស​អារ៉ាប់ជាច្រើន​ជួយគាំទ្រ​ដល់​ប្រធានា​ធិបតី​និរទេសខ្លួនយេម៉ែន​លោក Abd-Rabbu Mansour Hadi ដើម្បី​ប្រឆាំង​ក្រុមឧទ្ទាម Houthi ។

​ក្រសួងការពារជាតិ​​យេម៉ែន​ស្ថិតក្រោមការគ្រប់គ្រង​របស់ពួក Houthi ​ចាប់​តាំង​ពីក្រុមនេះ​បាន​ដណ្តើម​កាន់កាប់​រដ្ឋធានី Sanaa កាលពីខែ​កញ្ញាឆ្នាំ​២០១៤​ ។

តែយ៉ាងណាក៏ដោយ​ កងទ័ពជាតិ​យេម៉ែន​បាន​រក្សា​គោលជំហរ​អព្យាក្រឹត្យ​ចាប់​តាំងពីពេលនោះមក​ ហើយ​ក៏​នៅតែ​អនុវត្ត​គោលការណ៍នេះ​​ដដែល​ក្រោ យ ពី​ក្រុ​ម​ឧទ្ទាម Houthi បានបណ្តេញ​លោកប្រធានាធិបតី Hadi ដែលទទួល​ស្គាល់​ដោយ​អន្តរជាតិ​ចេញពី​ទឹកដីនោះ ​ដែលបង្ខំឲ្យ​លោក​ធ្វើជា​រដ្ឋាភិបា លនិរទេស​ខ្លួន​។​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES