យេម៉ែន៖ អតីតប្រធានាធិបតីយេម៉ែនលោក Ali Abdullah Saleh ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមឧទ្ទាម Shiite Houthi បានអំពាវនាវឲ្យកងទ័ពយេម៉ែនចូលរួមជាមួយយុទ្ធជន Houthi តាមព្រំដែនប្រហារប្រឆាំងនិងកងកម្លាំងរបស់អារ៉ាប៊ីសាអូឌីត ។
ការអំពាវនាវបែបនេះត្រូវបានចេញផ្សាយលើបណ្តាញសារព័ត៌មានរដ្ឋដែលគ្រប់គ្រងដោយក្រុម Houthi ដែលជាសញ្ញានៃភាពតានតឹងផ្នែកយោធារឹត តែខ្លាំងឡើងថែមទៀតជាមួយនិងប្រទេសក្បែរខាងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកដឹកនាំក្រុមយោធារួមរបស់បណ្តាប្រទេសអារ៉ាប់ជាច្រើនជួយគាំទ្រដល់ប្រធានាធិបតីនិរទេសខ្លួនយេម៉ែនលោក Abd-Rabbu Mansour Hadi ដើម្បីប្រឆាំងក្រុមឧទ្ទាម Houthi ។
ក្រសួងការពារជាតិយេម៉ែនស្ថិតក្រោមការគ្រប់គ្រងរបស់ពួក Houthi ចាប់តាំងពីក្រុមនេះបានដណ្តើមកាន់កាប់រដ្ឋធានី Sanaa កាលពីខែកញ្ញាឆ្នាំ២០១៤ ។
តែយ៉ាងណាក៏ដោយ កងទ័ពជាតិយេម៉ែនបានរក្សាគោលជំហរអព្យាក្រឹត្យចាប់តាំងពីពេលនោះមក ហើយក៏នៅតែអនុវត្តគោលការណ៍នេះដដែលក្រោ យ ពីក្រុមឧទ្ទាម Houthi បានបណ្តេញលោកប្រធានាធិបតី Hadi ដែលទទួលស្គាល់ដោយអន្តរជាតិចេញពីទឹកដីនោះ ដែលបង្ខំឲ្យលោកធ្វើជារដ្ឋាភិបា លនិរទេសខ្លួន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា