Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបាក់ដីនៅ ​ទីលានចោលសំរាម អេចូពីស្លាប់៣០នាក់

បាក់ដីនៅ ​ទីលានចោលសំរាម អេចូពីស្លាប់៣០នាក់

អេចូពី៖ មន្ត្រី​ផ្លូវការ​ក្រុងបានឲ្យ​ដឹង​ថា​យ៉ាងហោចណាស់មាន​មនុស្ស​៣០នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​ជាច្រើននាក់​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​បាក់​ដី​​ទ្រង់​ទ្រាយធំមួយ​នៅ​ទីលានចោលសំរាម​ធំជាងគេ​បំផុត​របស់ប្រទេស​អេចូពី​ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី Addis Ababa ។

​អ្នក​កាសែត​ AFP ម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុ​បានថ្លែងថា​គំនរ​សំរាម​ដ៏ធំ​បំផុត​នៅទីលានចាក់សំរាម​ Koshe បាន​បាក់រលំ​ដែលជំរុញឲ្យ​កើតមាន​ឡើងនូវ​សោកនាដកម្ម​ដល់មនុស្ស​ជាច្រើន​នាក់​ដែល​មាន​លំនៅឋាននិងរស់នៅ​ទីនោះ ។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ក្រុងលោក Dagmawit Moges បានថ្លែងថា​ចំនួន​អ្នក​ស្លាប់​សរុបទាំងអស់​រហូតមកដល់បច្ចុប្បន្នមាន៣០នាក់ ។ លោកបាន​ថ្លែងថា​ជនរងគ្រោះ​ជាច្រើន​នាក់​គឺជា​អ្នក​ដែល​រស់នៅ​ត្រង់​ទីតាំង​នៃទីលានចាក់​សំរាម​កើតហេតុដោយគ្មានការអនុញ្ញាត​អ្វីឡើយ ។

លោកបានបន្ថែមថា​យើងមានក្តី​រំពឹង​បរិមាណ​ជនរងគ្រោះ​នឹង​កើនឡើង​ដោយ​សារតែ​ការ​បាក់ដី​ឬគំនរសំរាមនោះ​បានគ្របដណ្តប់​លើ​តំបន់​មួយភាគ​ធំ​ត្រង់​ចំណុចកើតហេតុ ។

តាមដែលគេដឹងមកថា​ទីលានចាក់សំរាម​ Koshe មានអាយុកាលជាង​៤០ឆ្នាំ​ហើយ​ ម្យ៉ាងវាក៏ស្ថិតក្នុងចំណោម​​គំនរសំរាម​ដ៏សំខាន់មួយ​សម្រាប់​រដ្ឋធានី Addis Ababa ដែល​ជាទីក្រុងមានកំណើន​អត្រាប្រជាជន​យ៉ាងលឿន​ប្រមាណជា​៤លាននាក់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES