បារាំង៖ អភិបាលក្រុងបារីសបានថ្លែងថារដ្ឋបាលក្រុងនឹងចំណាយ១,៦លានដុល្លារដើម្បីនឹងកំចាត់សត្វកណ្តុរឲ្យអស់ពីរដ្ឋធានីមួយនេះហើយថែមទាំងដំឡើងធុងដាក់សំរាមសាធារណឲ្យកាន់តែច្រើនដើម្បីបោសសម្អាតតាមដងផ្លូវក្នុងក្រុង។
ចៅហ្វាយក្រុងប៉ារីសលោកស្រី Anne Hidalgo បានបង្ហាញផែនការណ៍១០ចំណុចដែលមានទិសដៅផ្តោតសំខាន់លើការបង្កើតភាពស្អាតជាអាទិភាព។
វិធានការណ៍របស់លោកស្រីរួមមានបង្កើនកម្មករនិយោជិតផ្នែកអនាម័យនិងអ្នកត្រួតពិនិត្យមើលបញ្ហាសុខភាពឲ្យច្រើន បន្ថែមពេលវេលាសម្រាប់ប្រមូលឬបោសសម្អាតសំរាម និងជំរុញដល់បណ្តាភោជនីយដ្ឋាននិងអគារនានាឲ្យផ្តល់នូវឧបករណ៍ដាក់សំរាមនៅតាមច្រកចេញ-ចូល ។
ជាមួយគ្នានោះដែរ កម្មករប្រមូលសំរាមក្នុងក្រុងប្រមូលបានកន្ទុយបារី១៥០តោនជារៀងរាល់ឆ្នាំក្នុងទីក្រុងនេះ ។ លោកស្រីបានថ្លែងថាយើងបានត្រៀមបែងចែកថវិកា៥០០លានអឺរូរួចជាស្រេចក្នុងមួយឆ្នាំសម្រាប់គ្រប់គ្រងភាពស្អាតខ្យល់បរិសុទ្ធនិងកាកសំណល់នានា ហើយស្ថានការណ៍បានប្រសើរឡើង។ ប៉ុន្តែវានៅមិនទាន់ច្បាស់ថាក្រុងប៉ារីសជាទីក្រុងស្អាតពេញបរិបរណ៍នៅឡើយទេ ។
លោកស្រីបានបន្ថែមថាខ្ញុំចង់បង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យបានលើសពីនេះថែមទៀត ។ វាគឺជាអាទិភាពជាចម្បង ។
គួរបញ្ជាក់ផងដែរថាបើធ្វើការប្រៀបធៀបនឹងក្រុងតូក្យូ អ្វីៗគឺស្អាតហើយគឺពុំមានធូលីឡើយដោយសារតែពលរដ្ឋក្នុងក្រុងទន្ទឹងរង់ចាំដល់លំនៅឋានសិនមុនសម្រេចចិត្តចោលកាកសំណល់ឬសំរាមរបស់ពួកគេ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា