Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចៅហ្វាយក្រុងប៉ារីស​ចាយ​១,៦លាន កំចាត់សត្វកណ្តុរ​តាមដងផ្លូវឲ្យ​អស់​

ចៅហ្វាយក្រុងប៉ារីស​ចាយ​១,៦លាន កំចាត់សត្វកណ្តុរ​តាមដងផ្លូវឲ្យ​អស់​

បារាំង៖ អភិបាលក្រុងបារីស​បានថ្លែងថារដ្ឋបាល​ក្រុង​​នឹង​ចំណាយ​១,៦លាន​ដុល្លារ​ដើម្បី​នឹង​កំចាត់​សត្វកណ្តុរឲ្យ​អស់​ពីរដ្ឋធានី​មួយនេះ​ហើយ​ថែមទាំង​ដំ​ឡើ​ង​ធុងដាក់សំរាម​សាធារណ​ឲ្យកាន់តែច្រើន​ដើម្បី​បោសសម្អាត​តាម​ដង​ផ្លូវក្នុង​ក្រុង​។

ចៅហ្វាយក្រុងប៉ារីសលោកស្រី​ Anne Hidalgo បាន​បង្ហាញផែនការណ៍​១០​ចំណុច​ដែលមាន​ទិសដៅ​​ផ្តោតសំខាន់លើ​ការបង្កើតភាព​ស្អាត​ជាអាទិភាព​។

វិធានការណ៍​របស់លោកស្រី​រួមមាន​បង្កើន​​កម្មករនិយោជិត​ផ្នែកអនាម័យនិង​អ្នក​ត្រួតពិនិត្យមើលបញ្ហាសុខភាព​ឲ្យ​ច្រើន​ បន្ថែម​ពេលវេលា​សម្រាប់​ប្រមូលឬ​បោ​ស​​សម្អាត​សំរាម​ និង​ជំរុញ​ដល់​បណ្តាភោជនីយដ្ឋាននិង​អគារនានា​ឲ្យ​ផ្តល់​នូវ​ឧបករណ៍ដាក់សំរាមនៅតាម​ច្រកចេញ-ចូល ។

​ជាមួយគ្នានោះដែរ កម្មករ​ប្រមូលសំរាមក្នុងក្រុងប្រមូលបាន​កន្ទុយបារី​១៥០តោន​ជារៀង​រាល់ឆ្នាំក្នុង​ទីក្រុងនេះ ។ លោកស្រី​បានថ្លែងថា​យើង​បាន​ត្រៀម​បែងចែក​ថវិកា​៥០០លាន​អឺរូ​រួច​ជាស្រេចក្នុងមួយឆ្នាំ​សម្រាប់​គ្រប់គ្រង​ភាពស្អាត​ខ្យល់បរិសុទ្ធ​និង​កាកសំណល់នានា ហើយ​ស្ថានការណ៍​បាន​ប្រសើរឡើង​។ ប៉ុន្តែ​វា​នៅមិនទាន់​ច្បាស់​ថា​ក្រុងប៉ារីស​ជាទីក្រុងស្អាត​ពេញបរិបរណ៍នៅឡើយទេ ។

លោកស្រីបានបន្ថែមថា​ខ្ញុំចង់បង្កើន​កិច្ចខិតខំប្រឹងប្រែងឲ្យ​បាន​លើសពីនេះថែម​ទៀត ។ វាគឺជា​អាទិភាព​ជាចម្បង ។

គួរបញ្ជាក់ផងដែរថាបើធ្វើការ​ប្រៀបធៀបនឹងក្រុងតូក្យូ​ អ្វីៗគឺស្អាត​ហើយ​គឺពុំមាន​ធូលីឡើយ​ដោយ​សារ​តែ​ពលរដ្ឋ​ក្នុងក្រុងទន្ទឹងរង់ចាំ​ដល់​លំនៅឋាន​សិនមុន​សម្រេច​ចិត្ត​ចោល​កាក​សំណល់ឬសំរាមរបស់ពួកគេ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES