Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិតុលាការ តៃវ៉ាន់ចោទលោកម៉ាអតីតមេដឹកនាំកោះនេះ ពីបទ​ទម្លាយរឿងសម្ងាត់​

តុលាការ តៃវ៉ាន់ចោទលោកម៉ាអតីតមេដឹកនាំកោះនេះ ពីបទ​ទម្លាយរឿងសម្ងាត់​

កោះតៃវ៉ាន់៖ ចៅក្រមតៃវ៉ាន់​នៅថ្ងៃអង្គារ​បាន​ចោទប្រកាន់​អតី​ត​ប្រធា​នា​ធិបតី​ ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធជាមួយចិនរបស់កោះនេះ​លោក Ma Ying-jeou ពីបទ​ទម្លាយព័ត៌មាន​សម្ងាត់​ដែលពាក់ព័ន្ធនឹង​ការ​ជួញដូរ​អំណាច​តាមរយៈ​មុខ​ងារ​តំណាង​រាស្ត្រ​ដ៏មាន​ឥទ្ធិពល​។

អ្នកនាំពាក្យការិយាល័យ​ចៅក្រម​សង្កាត់​តៃប៉ិលោក ​Chang Chieh-chin ឲ្យ​ដឹងថា​ការិយាល័យរបស់លោក​បានរកឃើញ​ភស្តុតាង​បន្ទាប់ពី​ការ​ស៊ើប​អង្កេត​រយៈ​ពេល​៦ខែ​ដោយ​បញ្ជាក់​ថា​លោកម៉ាបាន​ប្រព្រឹត្តល្មើសច្បាប់​ស្តីពីការ​ការពារ​ព័ត៌មាន​សម្ងាត់ផ្ទាល់ខ្លួន​មិន​ឲ្យ​មានការ​ទម្លាយចេញ ។ ​

លោកម៉ាមានវ័យ៦៦ឆ្នាំ​ជាអ្នក​មានចំណេះដឹងជ្រៅជ្រះនិង​កម្រិត​អប់រំនៅ​សហ​រដ្ឋ​អាមេរិក​ត្រូវបានគេ​ជឿទុកចិត្ត​ជាមួយនិងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់​ទំនង​របស់កោះតៃវ៉ាន់ជាមួយនិងគូប្រជែង​ចិន​ក្នុងអំឡុងពេល​ដឹកនាំ​តៃវ៉ាន់​ពីរ​អាណត្តិ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​​២០១៦ ។

ទោះជាយ៉ាងណា​ការ​ជួយជំរុញ​របស់លោក​ចំពោះ​ការរឹតចំណងកាន់តែជិតស្និទ្ធ​ជាង​មុន​ជាមួយចិនបានបញ្ឆេះនូវការប្រតិកម្មប្រឆាំង​មួយកើតឡើង​ជាពិសេស​ក្នុងចំណោម​យុវជនតៃវ៉ាន់​ដែលប្រុងប្រយ័ត្ន​ចំពោះ​គោលបំណង​របស់ចិន​មក​លើ​​កោះ​តៃវ៉ាន់​ដែលចិនចាត់ទុកថា​ជា​ដែនដី​របស់ចិន​ហើយនឹង​ដណ្តើមយក​មកកាន់កាប់​វិញ​ដោយ​ប្រើកម្លាំងប្រសិនជា​ចាំបាច់ ។

​ករណីនេះ​បាននាំឲ្យ​បក្សអ្នក​ជាតិនិយម​បាត់បង់​កៅអី​ទាំងប្រធានាធិបតី​និង​សំឡេងមតិភាគច្រើនក្នុងរដ្ឋសភា​ក្នុងការ​បោះឆ្នោត​កាលពីខែមករាឆ្នាំ​២០១៦ ។

ទោះជាយ៉ាងណា​ក្រោយពីបក្សប្រជាធិបតេយ្យ​ដែលគាំទ្រ​ឯករាជ្យ​ភាព​របស់​កោះ​​តៃវ៉ាន់​ជាប់ឆ្នោត​ក៏មានការ​ពោលអះអាងពី​រដ្ឋាភិបាល​ស្វយតរបស់​កោះនេះ​នៅសហគមអន្តរជាតិ​។ ជាមួយគ្នានោះដែរ​រដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លងតប​ដោ​យ​កាត់ផ្តាច់ទំនាក់ទំនង​ជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់​ក្នុងខែឧសភា​ដោយ​ត​វ៉ា​​ចំពោះ​ការបដិសេធមិន​ទទួលស្គាល់​ថាកោះតៃវ៉ាន់និងចិនដីគោក​ជា​ចិន​តែ​មួយ​របស់លោកស្រីប្រធានាធិបតីថ្មី Tsai Ing-wen ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES