កោះតៃវ៉ាន់៖ ចៅក្រមតៃវ៉ាន់នៅថ្ងៃអង្គារបានចោទប្រកាន់អតីតប្រធានាធិបតី ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនរបស់កោះនេះលោក Ma Ying-jeou ពីបទទម្លាយព័ត៌មានសម្ងាត់ដែលពាក់ព័ន្ធនឹងការជួញដូរអំណាចតាមរយៈមុខងារតំណាងរាស្ត្រដ៏មានឥទ្ធិពល។
អ្នកនាំពាក្យការិយាល័យចៅក្រមសង្កាត់តៃប៉ិលោក Chang Chieh-chin ឲ្យដឹងថាការិយាល័យរបស់លោកបានរកឃើញភស្តុតាងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល៦ខែដោយបញ្ជាក់ថាលោកម៉ាបានប្រព្រឹត្តល្មើសច្បាប់ស្តីពីការការពារព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនមិនឲ្យមានការទម្លាយចេញ ។
លោកម៉ាមានវ័យ៦៦ឆ្នាំជាអ្នកមានចំណេះដឹងជ្រៅជ្រះនិងកម្រិតអប់រំនៅសហរដ្ឋអាមេរិកត្រូវបានគេជឿទុកចិត្តជាមួយនិងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់កោះតៃវ៉ាន់ជាមួយនិងគូប្រជែងចិនក្នុងអំឡុងពេលដឹកនាំតៃវ៉ាន់ពីរអាណត្តិចាប់តាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៦ ។
ទោះជាយ៉ាងណាការជួយជំរុញរបស់លោកចំពោះការរឹតចំណងកាន់តែជិតស្និទ្ធជាងមុនជាមួយចិនបានបញ្ឆេះនូវការប្រតិកម្មប្រឆាំងមួយកើតឡើងជាពិសេសក្នុងចំណោមយុវជនតៃវ៉ាន់ដែលប្រុងប្រយ័ត្នចំពោះគោលបំណងរបស់ចិនមកលើកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាដែនដីរបស់ចិនហើយនឹងដណ្តើមយកមកកាន់កាប់វិញដោយប្រើកម្លាំងប្រសិនជាចាំបាច់ ។
ករណីនេះបាននាំឲ្យបក្សអ្នកជាតិនិយមបាត់បង់កៅអីទាំងប្រធានាធិបតីនិងសំឡេងមតិភាគច្រើនក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីខែមករាឆ្នាំ២០១៦ ។
ទោះជាយ៉ាងណាក្រោយពីបក្សប្រជាធិបតេយ្យដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ជាប់ឆ្នោតក៏មានការពោលអះអាងពីរដ្ឋាភិបាលស្វយតរបស់កោះនេះនៅសហគមអន្តរជាតិ។ ជាមួយគ្នានោះដែររដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លងតបដោយកាត់ផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់ក្នុងខែឧសភាដោយតវ៉ាចំពោះការបដិសេធមិនទទួលស្គាល់ថាកោះតៃវ៉ាន់និងចិនដីគោកជាចិនតែមួយរបស់លោកស្រីប្រធានាធិបតីថ្មី Tsai Ing-wen ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា