អេស្ប៉ាញ៖ ខណៈដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារសម្លាប់មនុស្ស៤នាក់នៅសារមន្ទីរជនជាតិជីហ្វក្នុងទីក្រុងព្រុសសែលកាលពីឆ្នាំ២០១៤ ភ្នាក់ងារប៉ូលិសក្នុងប្រទេសអេស្ប៉ាញបានចាប់ផ្តើមប្រឹងប្រែងកាត់បន្ថយការចរាចរណ៍អាវុធខុសច្បាប់ក្នុងតំបន់អឺរ៉ុប ។
អ្វីដែលអាជ្ញាធរមានសមត្ថកិច្ចបានរកឃើញនោះគឺឃ្លាំងសព្វាវុធដ៏ធំមួយដែលគ្រប់គ្រាន់នឹងផ្គត់ផ្គង់ដល់កងទ័ព ហើយក៏ត្រៀមរួចជាស្រេចដែរក្នុងការលក់ឲ្យក្រុមភេរវករនិងពួកសង្គមងងឹតដែរ ។
ប៉ូលិសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថាពួកគេបានរកឃើញកាំភ្លើងរ៉ាហ្វាល់ កាំភ្លើងខ្លី កាំភ្លើងយន្តនិងកាំភ្លើងរ៉េវ៉ុលវែរក្នុងរង្វង់១០.០០០ដើម រួមទាំងគ្រាប់កាំភ្លើងនិងគ្រាប់បែកប្រមាណជា៤០០ ក្នុងប្រតិបត្តិការឆ្មក់ចូលតំបន់ភាគខាងជើងនៃប្រទេសនេះ ។
ទន្ទឹមនិងនេះកម្លាំងប៉ូលិសថែមទាំងបានឃាត់ខ្លួនជនសង្ស័យ៥នាក់និងរកឃើញប្រាក់ជាង៩០.០០០ដុល្លារ ។
ដើមឡើយការឆ្មក់ចូលក្នុងតំបន់ Girona , Biscay និង Cantabria គឺបានដាក់ទិសដៅលើការចរាចរណ៍អាវុធខុសច្បាប់របស់ពួកជនអន្ធពាលនៅលើទីផ្សារងងឹត ដែលបម្រុងទុកលក់ឲ្យក្រុមភេរវករនិងជនក្រៅសង្គមក្នុងប្រទេសអេស្ប៉ាញ បារាំង និងប៊ែលហ្ស៊ិក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា