Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចាប់​បាន​ កាំភ្លើង​រាប់ពាន់ដើមត្រៀម​ លក់ឲ្យក្រុម ភេរវករនៅ ​អេស្ប៉ាញ

ចាប់​បាន​ កាំភ្លើង​រាប់ពាន់ដើមត្រៀម​ លក់ឲ្យក្រុម ភេរវករនៅ ​អេស្ប៉ាញ

អេស្ប៉ាញ៖ ខណៈ​ដែល​ខ្មាន់កាំភ្លើងម្នាក់​បាន​បើកការ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​៤នាក់​នៅ​សារមន្ទីរជនជាតិ​ជីហ្វ​ក្នុងទីក្រុង​ព្រុសសែល​កាលពីឆ្នាំ​២០១៤ ភ្នាក់ងារ​ប៉ូលិស​ក្នុងប្រទេស​អេស្ប៉ាញ​បាន​ចាប់ផ្តើម​ប្រឹងប្រែង​កាត់បន្ថយ​ការចរាចរណ៍​អាវុធខុស​ច្បាប់​ក្នុងតំបន់​អឺរ៉ុប ។

អ្វីដែល​អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញនោះគឺ​ឃ្លាំងសព្វាវុធ​ដ៏ធំមួយ​ដែល​គ្រប់គ្រាន់​នឹងផ្គត់ផ្គង់ដល់កងទ័ព​ ហើយ​ក៏​ត្រៀមរួចជាស្រេចដែរក្នុងការលក់​ឲ្យ​ក្រុម​ភេរវករ​និងពួកសង្គមងងឹតដែរ ។

ប៉ូលិស​អេស្ប៉ាញ​បានប្រកាសកាលពីថ្ងៃអង្គារ​ថា​ពួកគេ​បាន​រកឃើញ​កាំភ្លើង​រ៉ាហ្វាល់ កាំភ្លើង​ខ្លី កាំភ្លើងយន្តនិង​កាំភ្លើងរ៉េវ៉ុលវែរក្នុងរង្វង់​១០.០០០​ដើម រួមទាំង​គ្រាប់កាំភ្លើងនិងគ្រាប់បែក​ប្រមាណជា​៤០០ ក្នុងប្រតិបត្តិការ​ឆ្មក់​ចូល​តំបន់​ភាគខាង​ជើងនៃប្រទេសនេះ ។

​ទន្ទឹមនិងនេះ​កម្លាំងប៉ូលិស​ថែមទាំងបាន​ឃាត់ខ្លួន​ជនសង្ស័យ​៥នាក់​និង​រកឃើញ​ប្រាក់​ជាង​៩០.០០០ដុល្លារ ។

ដើមឡើយ​ការឆ្មក់ចូលក្នុង​តំបន់ Girona , Biscay និង Cantabria គឺបានដាក់ទិស​ដៅ​លើ​ការចរាចរណ៍​អាវុធខុសច្បាប់​របស់​ពួកជនអន្ធពាលនៅលើ​ទីផ្សារងងឹត​ ដែល​បម្រុងទុក​លក់​ឲ្យ​ក្រុមភេរវករ​និង​ជនក្រៅសង្គម​ក្នុង​ប្រទេស​​អេស្ប៉ាញ បារាំង និង​ប៊ែលហ្ស៊ិក ។​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES