Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រី​ ចិនអំពាវនាវឲ្យ​ចូលតុចរចា​អំពី កម្មវិធីនុយក្លេអែរកូរ៉េ

នាយករដ្ឋមន្ត្រី​ ចិនអំពាវនាវឲ្យ​ចូលតុចរចា​អំពី កម្មវិធីនុយក្លេអែរកូរ៉េ

ចិន៖ នាយករដ្ឋមន្ត្រី​ចិនលោក Li Keqiang នៅថ្ងៃពុធនេះ​បាន​​ធ្វើការ​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​ដែល​ពាក់​ព័ន្ធ​ឲ្យ​ត្រឡប់ទៅរក​តុ​ចរចា​​ក្នុងពេល​ដែល​​មាន​ភាព​តានតឹង​កើនឡើង​លើ​កម្មវិធី​មីស៊ីល​និង​អាវុធនុយក្លេអែរ​របស់កូរ៉េខាងជើង ។

លោក Li បាន​ថ្លែងថា​ចិន​គឺជា​អ្នក​គាំទ្រ​​យ៉ាងមុតមាំមួយ​នៅក្នុង​សេចក្តី​សម្រេច​​របស់​អង្គការ​សហប្រជាជាតិ​ដែល​មានគោលដៅ​រារាំងនិងបញ្ចប់ក​ម្មវិធី​នុយ​ក្លេ​អែរ​របស់​កូរ៉េខាងជើង​និងយល់ស្របតាម​ទាំងស្រុង​ជាមួយនិងការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

លោក​បាន​ទទួលស្គាល់​ថាមានការ​កើនឡើង​នៃភាពតានតឹង​នៅលើ​ឧបទ្វីបកូរ៉េ​និង​តំបន់​អាស៊ីភាគឦសាន​ ដែលជម្លោះ​នេះ​នឹង​បង្កមហន្តរាយ​ដល់​គ្រប់ភាគី​ទាំង​អស់ ។ ហេតុដូច្នេះហើយអ្វី​ដែលយើង​មានក្តីរំពឹងនោះគឺថា​ក្តីបារម្ភរបស់​គ្រប់ភាគី​ទាំងអស់​នឹង​លើកយកមក​ពិភាក្សា​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​កំដៅ​នៃ​ភ្លើង​ដែល​បាននិងកំពុង​ឆេះឡើង ។

គួរបញ្ជាក់ថា​ចិន​គឺជា​សម្ព័ន្ធមិត្ត​ការទូតនិងដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុត​របស់ក្រុង​ព្យុងយ៉ាង​ហើយថែមទាំងស្ថិតក្រោមសម្ពាធ​ពីសហរដ្ឋអាមេរិក​ក្នុងការ​ប្រើ​ប្រាស់​ឥទ្ធិពល​ក្នុងការ​ញាក់ខ្សែ​បង្ហៀរ​ចំពោះ​សកម្មភាពនានា​របស់កូរ៉េខាងជើង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES