អឺរ៉ុប៖ ជនជាតិស្កុតឡែនភាគច្រើនបានបោះឆ្នោតបដិសេធឯករាជ្យភាពឬមិនយល់ព្រមបំបែកខ្លួនចេញពីសមាជិកសហគមអឺរ៉ុបឡើយ នៅក្នុងការបោះឆ្នោតប្រជាមតិថ្មីមួយ ដែលធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីអ្នកជាតិនិយមប្រទេសនេះតាមឃ្លាំមើលនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May តាមរយៈការបង្ហាញគម្រោងធ្វើប្រជាមតិផ្តាច់ខ្លួនលើកទី២ ។
យោងតាមតួលេខថ្មីដែលចេញផ្សាយដោយកាសែត The Time បង្ហាញថា៥៧%នៃអ្នកបោះឆ្នោតជនជាតិស្កុតឡែនបានបដិសេធពីឯករាជ្យភាពរបស់ប្រទេសនេះ ។
ការបោះឆ្នោតនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកជាតិនិយមស្កុតឡែនបានបង្ហាញថាសប្តាហ៍ក្រោយពួកគេនឹងស្វែងរកការអនុញ្ញាតឲ្យមានការបោះឆ្នោតប្រជាមតិលើកទី២ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេសពីសមាជិកសហគមអឺរ៉ុប ។
ទោះជាយ៉ាងណាគណៈកម្មការអឺរ៉ុបក៏បានព្រមានភ្លាមៗថាឯករាជ្យភាពរបស់ប្រទេសស្កុតឡែននឹងចាំបាច់ត្រូវតែមានសម្ពាធនៃបញ្ហាជាប្រជាជាតិថ្មីមួយ។ ដោយឡែកមន្ត្រីជាន់ខ្ពស់របស់បក្សជាតិនិយមស្កុតឡែនលោក Angus Robertson បានថ្លែងប្រាប់កាសែត The Guardian ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយដែលចេញផ្សាយនៅថ្ងៃពុធនេះថាការធ្វើប្រជាមតិអាចចៀសផុតបានប្រសិនជាស្កុតឡែនត្រូវបានអនុញ្ញាតឲ្យស្ថិតនៅក្នុងទីផ្សារតែមួយរបស់សហគមអឺរ៉ុប។
មួយវិញទៀតលោកបានពន្យល់ថាកិច្ចខិតខំប្រឹងប្រែងរបស់បក្សដែលបានផ្តោតការយកចិត្តទុកដាក់នាពេលថ្មីៗនេះគឺកំពុងលួងលោមរដ្ឋាភិបាលអង់គ្លេសឲ្យយល់ស្របនឹងកិច្ចព្រមព្រៀងមួយក្នុងការការពារតំណែងរបស់ស្កុតឡែនក្នុងតំបន់អឺរ៉ុប។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា