Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលទ្ធផល ប្រជាមតិ​ស្កុតឡែនមិនចង់​ផ្តាច់ចេញពីអឺរ៉ុប

លទ្ធផល ប្រជាមតិ​ស្កុតឡែនមិនចង់​ផ្តាច់ចេញពីអឺរ៉ុប

អឺរ៉ុប៖ ជនជាតិ​ស្កុតឡែនភាគច្រើន​បានបោះ​ឆ្នោត​បដិសេធ​​ឯករាជ្យ​ភាព​ឬមិន​យល់​ព្រម​បំបែកខ្លួនចេញពី​សមាជិកសហគមអឺរ៉ុបឡើយ នៅក្នុង​ការបោះ​ឆ្នោត​ប្រជាមតិ​ថ្មីមួ​យ​ ដែល​ធ្វើឡើង​ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ក្រោយ​ពី​អ្នកជាតិ​និយម​​ប្រទេសនេះ​​តាម​ឃ្លាំមើល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May តាម​រយៈ​ការបង្ហាញគម្រោង​ធ្វើប្រជាមតិ​ផ្តាច់ខ្លួន​លើកទី២ ។

យោងតាមតួលេខថ្មី​ដែល​ចេញផ្សាយដោយ​កាសែត The Time បង្ហាញ​ថា​៥៧%​នៃ​​អ្នកបោះឆ្នោត​ជនជាតិ​ស្កុតឡែន​បានបដិសេធ​ពីឯករាជ្យភាព​របស់ប្រទេស​នេះ ។

ការបោះឆ្នោត​នេះ​បានកើតឡើង​ត្រឹមតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីអ្នក​ជាតិ​និយម​ស្កុត​ឡែន​បានបង្ហាញ​ថាសប្តាហ៍ក្រោយពួកគេនឹង​ស្វែង​រក​ការអនុញ្ញាត​ឲ្យ​មាន​ការ​​បោះឆ្នោត​ប្រជាមតិ​លើកទី២​ចំពោះ​ការ​ចាកចេញរបស់​ចក្រភពអង់គ្លេស​ពីសមាជិកសហគមអឺរ៉ុប ។

ទោះជាយ៉ាងណា​គណៈក​ម្មការ​អឺរ៉ុប​ក៏បាន​ព្រមាន​ភ្លាមៗថា​ឯករាជ្យ​ភាព​របស់​ប្រទេសស្កុតឡែន​នឹង​ចាំបាច់ត្រូវតែមាន​សម្ពាធ​នៃបញ្ហា​ជា​ប្រជាជាតិថ្មី​មួយ​។ ដោយឡែក​មន្ត្រីជាន់ខ្ពស់​របស់បក្សជាតិនិយមស្កុតឡែន​លោក Angus Robertson បានថ្លែងប្រាប់កាសែត The Guardian ក្នុងកិច្ចសម្ភាសន៍​ផ្តាច់មុខមួយដែលចេញ​ផ្សាយនៅថ្ងៃពុធនេះថា​ការធ្វើប្រជាមតិ​អាច​ចៀសផុត​បាន​ប្រសិនជា​ស្កុតឡែន​ត្រូវបានអនុញ្ញាត​ឲ្យ​ស្ថិតនៅក្នុង​ទីផ្សារតែមួយរបស់សហគមអឺរ៉ុប​។

មួយវិញទៀត​លោកបានពន្យល់ថា​កិច្ចខិតខំប្រឹងប្រែងរបស់បក្ស​ដែលបាន​ផ្តោតការ​យកចិត្តទុកដាក់នាពេលថ្មីៗនេះគឺកំពុង​​លួងលោម​រដ្ឋាភិបាលអង់គ្លេស​ឲ្យ​យល់ស្របនឹងកិច្ចព្រមព្រៀង​មួយ​ក្នុងការ​ការពារ​តំណែងរបស់ស្កុតឡែនក្នុង​តំបន់​អឺរ៉ុប​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES