Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបាក់រលំអគារ នៅភាគខាងជើង ឥណ្ឌាស្លាប់និងរបួស ១៩នាក់

បាក់រលំអគារ នៅភាគខាងជើង ឥណ្ឌាស្លាប់និងរបួស ១៩នាក់

ឥណ្ឌា៖ ប៉ូលិសជាន់ខ្ពស់ម្នាក់​បាន​ថ្លែងថា​យ៉ាងហោចណាស់​មាន​មនុស្ស​៦នាក់​ត្រូវបាន​សម្លាប់​និង​១៣នាក់​ទៀត​រងរបួស​ បន្ទាប់ពី​អគារមួយ​​​បាន​បាក់រលំដោយ​សារ​ការផ្ទុះ​ហ្គាស​នៅទីក្រុង​ Kanpur រដ្ឋ Uttar Pradesh ភាគខាងជើង​ឥណ្ឌា​កាលពីថ្ងៃពុធ ។

ប្រភពដដែលបានបន្តថា​ការផ្ទុះ​នេះ​បានកើតឡើង​នៅផ្នែកខាងក្នុង​ឃ្លាំង​ត្រជាក់​សម្រាប់​​ស្តុក​ទំនិញ​​ទុកមួយ​ក្នុង​តំបន់​ Shivrajpur ក្រុង Kanpur ​ហើយ​ក្នុងពេល​ប៉ុន្មាននាទី​​អគារនោះក៏បាក់​រលំចុះតែម្តង ។

សាកសព​ចំនួន៦​ត្រូវបាន​​យក​ចេញ​ពី​កំទេច​​អគារបែកបាក់​នោះ ។ ចំនួន​អ្នក​ស្លាប់​​អាច​កើនឡើង​ខណៈ​ជនរងគ្រោះ​មួយ​ចំនួន​ត្រូវបានគេសង្ស័យ​ថា​ស្ថិតនៅ​ក្នុង​​គំនរអគារបាក់បែកនោះនៅឡើយ។

ទូរទស្សន៍ក្នុងស្រុក​បង្ហាញថា​អ្នក​ជួយ​សង្គ្រោះ​ប្រើប្រាស់​ឧបករណ៍​កាត់​ថ្ម​ដើម្បី ឈាន​ទៅដល់​ការ​ជួយ​យក​អ្នកដែលស្ថិតនៅជាប់ក្រោមកំទេចថ្ម​អគារនោះ​ទៀតផង ។

មន្ត្រីប៉ូលិស​បានថ្លែងថា​ខណៈ​ដែល​មនុស្ស​៦នាក់​ត្រូវបាន​គេប្រកាស​ថា​បាន​ស្លាប់បាត់បង់ជីវិត​នៅ​មន្ទីរពេទ្យរដ្ឋ​មួយកន្លែង និង១៣នាក់ផ្សេងទៀត​រងរបួស​ដែល​កំពុងសម្រាកព្យាបាល។ ក្នុងចំណោមអ្នកទាំងអស់នោះ​សុទ្ធសឹង​តែ​ជា​កម្មករ​បម្រើការ​ក្នុង​ឃ្លាំងត្រជាក់​សម្រាប់​ស្តុកទុក​ទំនិញ​។

លោកបានបន្ថែមថាការស៊ើបអង្កេតត្រូវបានធ្វើ​ឡើង​ផងដែរចំពោះករណី​ឧប្បត្តិហេតុនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES