Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះ​​ គ្រាប់បែកអត្តឃាត​ នៅ​វិមាន​តុលាការសុីរី ស្លាប់​៣០នាក់​

បំផ្ទុះ​​ គ្រាប់បែកអត្តឃាត​ នៅ​វិមាន​តុលាការសុីរី ស្លាប់​៣០នាក់​

សុីរី៖ ទូរទស្សន៍រដ្ឋ​ផ្សាយថា​យ៉ាងហោចណាស់មានមនុស្ស​៣០នាក់​បានស្លាប់​បាត់​បង់ជីវិត​និង​៤៥នាក់​ទៀត​រងរបួស​នៅពេល​ដែល​ជនអត្ត​ឃាត​ម្នាក់​បាន​ពាក់​គ្រាប់បែក​ជាប់និង​ខ្លួនរបស់គេ​ចូល​បំផ្ទុះក្នុង​វិមាន​តុលាការឬ Courthouse រដ្ឋធា​នីដាម៉ាកាស​របស់ស៊ីរី​កាលពីថ្ងៃពុធ ។

ជនអត្ត​ឃាតនេះ​គឺស្ថិតក្នុង​ចំណោម​អ្នក​ដែលបាននិងកំពុង​រង់​ចាំ​ត្រួតពិនិត្យ​ពេល​ចូល​អគារ​តុលាការ​នៅ​វេលាថ្ងៃត្រង់​នាពេលកើតហេតុនោះ ។

តាមរបាយការណ៍​បង្ហាញថា​ជននេះ​គឺស្ថិតក្នុង​សម្លៀកបំពាក់​បិទបាំង​មាន​ផ្ទុក​កាំភ្លើង​រ៉ាហ្វាល់​មួយដើម​និង​គ្រាប់បែក​ដៃមួយគ្រាប់។ មួយវិញទៀត​លោក​បាន​​ប្រគល់​អាវុធរបស់គាត់​ដល់​ប៉ុស្តិ៍ត្រួតពិនិត្យ​របស់ប៉ូលិស​ ហើយ​ថែមទាំងបាន​ស្នើ​ឲ្យ​ពិនិត្យ​ខ្លួនគេថែមទៀត​ផង ។ ក្រោយម​កជននេះ​បានដើរចូលទៅក្នុង​ហ្វូងមនុស្ស​ច្រើននៅប៉ុស្តិ៍ត្រួតពិនិត្យនោះ​ហើយ​សំដៅ​ចូល​ក្នុង​សាលធំ​នៃវិមាន​តុលាការ​បំផ្ទុះគ្រាប់បែក​ដែល​ពាក់ជាប់និង​ខ្លួន​តែម្តង ។

​របាយការណ៍ថែមទាំងបាន​ឲ្យដឹងថា​ការបំផ្ទុះគ្រាប់បែក​នេះ​បានកើតឡើងក្នុងពេ​លដ៏ខ្លី​នៅ​វិមានតុលាការ​ដែលបណ្តាលឲ្យ​មាន​អ្នក​ស្លាប់​ច្រើនបំផុត​ពុំធ្លាប់មាន​។

គួរបញ្ជាក់ថា​កាលពីថ្ងៃសៅរ៍​​ ក្រុម Nusra Front ដែលស្និទ្ធនិងក្រុមអាល់កៃដា​បាន​ផ្ទុក​គ្រាប់បែក​អត្តឃាត​បំផ្ទុះក្នុង​រដ្ឋធានីដាម៉ាកាស​បណ្តាលឲ្យ​មនុស្ស​ចំនួន​៧៤​នាក់​ស្លាប់បាត់បង់ជីវិតផងដែរ​រាប់បញ្ចូល​ភ្ញៀវអ្នក​កាន់និកាយស៊ីអ៊ីត​អ៊ីរ៉ា​ក់​ជាច្រើននាក់​ដែលស្ថិតនៅក្នុង​ទីក្រុងនេះ​​ក្នុងដំណើរ​ធម្មយាត្រា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES