សុីរី៖ ទូរទស្សន៍រដ្ឋផ្សាយថាយ៉ាងហោចណាស់មានមនុស្ស៣០នាក់បានស្លាប់បាត់បង់ជីវិតនិង៤៥នាក់ទៀតរងរបួសនៅពេលដែលជនអត្តឃាតម្នាក់បានពាក់គ្រាប់បែកជាប់និងខ្លួនរបស់គេចូលបំផ្ទុះក្នុងវិមានតុលាការឬ Courthouse រដ្ឋធានីដាម៉ាកាសរបស់ស៊ីរីកាលពីថ្ងៃពុធ ។
ជនអត្តឃាតនេះគឺស្ថិតក្នុងចំណោមអ្នកដែលបាននិងកំពុងរង់ចាំត្រួតពិនិត្យពេលចូលអគារតុលាការនៅវេលាថ្ងៃត្រង់នាពេលកើតហេតុនោះ ។
តាមរបាយការណ៍បង្ហាញថាជននេះគឺស្ថិតក្នុងសម្លៀកបំពាក់បិទបាំងមានផ្ទុកកាំភ្លើងរ៉ាហ្វាល់មួយដើមនិងគ្រាប់បែកដៃមួយគ្រាប់។ មួយវិញទៀតលោកបានប្រគល់អាវុធរបស់គាត់ដល់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស ហើយថែមទាំងបានស្នើឲ្យពិនិត្យខ្លួនគេថែមទៀតផង ។ ក្រោយមកជននេះបានដើរចូលទៅក្នុងហ្វូងមនុស្សច្រើននៅប៉ុស្តិ៍ត្រួតពិនិត្យនោះហើយសំដៅចូលក្នុងសាលធំនៃវិមានតុលាការបំផ្ទុះគ្រាប់បែកដែលពាក់ជាប់និងខ្លួនតែម្តង ។
របាយការណ៍ថែមទាំងបានឲ្យដឹងថាការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងពេលដ៏ខ្លីនៅវិមានតុលាការដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុតពុំធ្លាប់មាន។
គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍ ក្រុម Nusra Front ដែលស្និទ្ធនិងក្រុមអាល់កៃដាបានផ្ទុកគ្រាប់បែកអត្តឃាតបំផ្ទុះក្នុងរដ្ឋធានីដាម៉ាកាសបណ្តាលឲ្យមនុស្សចំនួន៧៤នាក់ស្លាប់បាត់បង់ជីវិតផងដែររាប់បញ្ចូលភ្ញៀវអ្នកកាន់និកាយស៊ីអ៊ីតអ៊ីរ៉ាក់ជាច្រើននាក់ដែលស្ថិតនៅក្នុងទីក្រុងនេះក្នុងដំណើរធម្មយាត្រា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា