សូម៉ាលី៖ អង្គការក្រៅរដ្ឋាភិបាលមួយបានថ្លែងប្រាប់ AFP ថាក្រុមចោរសមុទ្រប្រទេសសូម៉ាលីកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះបានដោះលែងនាវាដឹកប្រេងមួយគ្រឿងនិងឈ្លើយសឹកជនជាតិស្រីលង្ការចំនួន៨នាក់ដែលពួកគេចាប់បានកាលពីប៉ុន្មានថ្ងៃមកនេះដែលវាជាលើកទឹកទី១ហើយនៃការប្លន់បែបនេះគិតចាប់តាំងពីឆ្នាំ២០១២ ។
លោក John Steed អតីតមន្ត្រីកងទ័ពអង់គ្លេសនិងជាអ្នកបម្រើការមួយអង្គការខាងលើដោយចំណាយពេលជាច្រើនឆ្នាំក្នុងការចរចាដោះលែងឈ្លើយសឹកដែលក្រុមចោរសមុទ្រចាប់បានក្នុងប្រទេសសូម៉ាលីបានថ្លែងថា កងកម្លាំងប៉ូលិសដែនសមុទ្រ Puntland រំដោះបាននាវាមួយគ្រឿង ។
ពួកគេបានធ្វើសំណើរមួយទៅកាន់ក្រុមចោរសមុទ្រដោយកត់សម្គាល់ថាកម្លាំងប៉ូលិសមិនបដិសេធអ្វីឡើយហើយក្រុមចោរសមុទ្រក៏បានចាកចេញទៅ ។ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍កម្លាំងល្បាតសមុទ្រ Puntland បានគំរាមប្រើប្រាស់កម្លាំងប្រសិនជាការចរចាជាមួយក្រុមចោរដើម្បីឲ្យដោះលែងនាវានោះបរាជ័យ។
លោ Steed បានបញ្ជាក់បន្ថែមថាលោកមិនអាចផ្តល់នូវព័ត៌មានលម្អិតជុំវិញលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងនិងនាវាដែលពួកចោរប្លន់បាននោះឡើយ ។
ចំណែកលោក Abdirahman Mohamud Hassan អគ្គនាយកនៃអគ្គនាយកដ្ឋានកងកម្លាំងការពារដែនសមុទ្រ Puntand បានលើកឡើងមុននេះថាអភិបាលខេត្តក្នុងតំបន់មិនទាន់បានរៀបចំឈ្មោះឬតែងតាំងអ្នកដែលទៅចរចាជាមួយចោរនៅឡើយទេ ។
ការដោះលែងដោយជោគជ័យនេះបានកើតឡើងបន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងសាហាវមួយរវាងកងល្បាតដែនសមុទ្រនិងជនប្រដាប់អាវុធនៅលើទូកមួយដែលគេជឿជាក់ថាជាទូកនាំយកអាហារនិងវត្ថុផ្សេងៗទៅនាវាដែលប្លន់បាន។
មួយវិញទៀតកងកម្លាំងរបស់យើងបាននិងកំពុងចេញល្បាតដូចសព្វមួយដងក្នុងបរិវេណតំបន់នោះនៅពេលដែលពួកគេបានបាញ់តបតទៅនឹងខ្មាន់កាំភ្លើងដែលស្ថិតនៅទូកតូចមួយគ្រឿង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា