Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចោរសមុទ្រ​សូម៉ាលី​ ដោះលែង​ឈ្លើយសឹកនិងនាវាប្រេង ដែលប្លន់​បាន​

ចោរសមុទ្រ​សូម៉ាលី​ ដោះលែង​ឈ្លើយសឹកនិងនាវាប្រេង ដែលប្លន់​បាន​

សូម៉ាលី៖ អង្គការ​ក្រៅរដ្ឋាភិបាលមួយ​បានថ្លែងប្រាប់​ AFP ថាក្រុមចោរសមុទ្រ​ប្រ​ទេស​សូម៉ាលី​កាលពីថ្ងៃព្រហស្បត្តិ៍​ម្សិលមិញនេះ​បាន​ដោះលែង​នាវាដឹក​ប្រេង​មួយគ្រឿង​និង​ឈ្លើយសឹក​ជនជាតិស្រីលង្ការ​ចំនួន​៨​នាក់​ដែល​ពួកគេ​ចាប់​បាន​កាលពីប៉ុន្មានថ្ងៃមកនេះ​ដែលវាជាលើកទឹកទី១​ហើយ​នៃការ​ប្លន់​បែប​នេះ​គិត​ចាប់​តាំងពីឆ្នាំ​២០១២​ ។

លោក John Steed អតីត​មន្ត្រីកងទ័ព​អង់គ្លេសនិងជាអ្នកបម្រើការមួយអង្គការ​ខាងលើដោយ​ចំណាយ​ពេល​ជាច្រើនឆ្នាំ​ក្នុងការ​ចរចា​ដោះលែង​ឈ្លើយសឹក​ដែ​ល​​ក្រុម​ចោរសមុទ្រ​ចាប់បាន​ក្នុង​ប្រទេសសូម៉ាលីបានថ្លែងថា​ កងកម្លាំង​​ប៉ូលិស​​ដែនសមុទ្រ​ Puntland ​រំដោះបាន​នាវាមួយគ្រឿង​ ។

ពួកគេបាន​ធ្វើសំណើរ​មួយទៅកាន់ក្រុមចោរសមុទ្រ​ដោយកត់សម្គាល់ថា​កម្លាំង​ប៉ូលិស​មិន​បដិសេធ​អ្វីឡើយ​​ហើយ​ក្រុម​ចោរ​សមុទ្រ​ក៏បាន​ចាកចេញទៅ ។ កា​ល​ពីព្រឹកថ្ងៃព្រហស្បត្តិ៍​កម្លាំងល្បាត​សមុទ្រ Puntland បានគំរាម​ប្រើប្រាស់​កម្លាំង​ប្រ​សិនជា​ការ​ចរចា​​ជាមួយក្រុមចោរ​ដើម្បី​ឲ្យ​ដោះលែង​នាវានោះ​បរាជ័យ​។

លោ Steed បានបញ្ជាក់បន្ថែមថា​លោកមិនអាច​ផ្តល់នូវព័ត៌មានលម្អិត​ជុំវិញ​លក្ខខណ្ឌ​សម្រាប់ការដោះលែងចំណាប់ខ្មាំង​និងនាវាដែលពួកចោរប្លន់​បាននោះឡើយ ។

ចំណែកលោក Abdirahman Mohamud Hassan អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កងកម្លាំង​ការពារដែនសមុទ្រ​ Puntand បានលើកឡើងមុននេះថាអភិបាល​ខេត្ត​​ក្នុង​តំបន់​មិ​នទាន់បាន​រៀបចំឈ្មោះ​ឬ​តែង​តាំង​អ្នក​ដែលទៅ​ចរចា​ជាមួយ​ចោរ​នៅឡើយទេ ។

ការដោះលែង​ដោយ​ជោគជ័យ​នេះ​បាន​កើតឡើងបន្ទាប់ពី​មានការ​ផ្ទុះអាវុធ​យ៉ាង​សាហាវ​មួយ​រវាង​កងល្បាតដែនសមុទ្រ​និង​ជនប្រដាប់អាវុធ​នៅលើ​ទូកមួយ​ដែល​គេ​ជឿជាក់ថា​ជាទូក​នាំយក​អាហារ​និង​វត្ថុផ្សេងៗ​ទៅ​នាវា​ដែលប្លន់បាន។

មួយវិញទៀត​​កងកម្លាំងរបស់យើង​បាននិងកំពុង​ចេញល្បាត​​ដូចសព្វមួយដងក្នុង​បរិវេណ​តំបន់​នោះ​នៅពេលដែលពួកគេ​បាន​បាញ់តបត​ទៅនឹងខ្មាន់កាំភ្លើង​ដែល​ស្ថិតនៅ​ទូកតូចមួយ​គ្រឿង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES