ប៉ាគីស្ថាន៖ ទាហានប៉ាគីស្ថានបានថ្លែងនៅថ្ងៃសុក្រនេះថាយ៉ាងហោចណាស់មានកងកម្លាំងសន្តិសុខ៣នាក់និងពួកភេរវករ៨នាក់បានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុពីរផ្សេងគ្នាក្នុងតំបន់ភាគពាយព្យប្រទេសនេះ ។
អ្នកនាំពាក្យយោធាបានផ្តល់នូវព័ត៌មានលម្អិតជុំវិញគ្រោះថ្នាក់ថា កងកម្លាំងសន្តិសុខពីរនាក់និងសមាជិករបស់ក្រុមភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន។
ប្រភពដដែលបន្តថាក្រុមភេរវករជាពួកឆ្លងកាត់ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានដែលប៉នប៉ងវាយប្រហារនៅប៉ុស្តិ៍យោធាព្រំដែនប៉ាគីស្ថានមួយកន្លែងក្នុងការិយាល័យកុលសម្ព័ន្ធ Khyber ។ ប៉ុស្តិ៍យោធាជួរមុខនេះជាអ្នកទទួលខុសត្រូវចំពោះការរក្សាសន្តិសុខព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរូបនេះថែមទាំងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពប៉ាគីស្ថានបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះករណីនេះរហូតបណ្តាលក្រុមភេរវករចំនួន៦នាក់ស្លាប់បាត់បង់ជីវិត។ នៅក្នុងប៉ះទង្គិចគ្នាដោយអាវុធនេះដែរអាហានប៉ុស្តិ៍ព្រំដែនខាងលើពីរនាក់បានស្លាប់បាត់បង់ជីវិតផងដែរ ។
នៅគ្រានោះដែរពុំមានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ ។ ខណៈក្រុមក្រៅសង្គម Tehrik-e-Taliban ប៉ាគីស្ថាននិងក្រុម Jamaat-ul-Ahrar មានជាប់ពាក់ព័ន្ធនិងការវាយប្រហារមុននេះលើប៉ុស្តិ៍ព្រំដែនស្រដៀងគ្នានេះដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា