Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះអាវុធដាក់ គ្នានៅ​ប៉ាគីស្ថាន ស្លាប់កងសន្តិសុខ៣ ភេរវករ៨នាក់

ផ្ទុះអាវុធដាក់ គ្នានៅ​ប៉ាគីស្ថាន ស្លាប់កងសន្តិសុខ៣ ភេរវករ៨នាក់

ប៉ាគីស្ថាន៖ ទាហានប៉ាគីស្ថានបានថ្លែងនៅថ្ងៃសុក្រនេះថា​យ៉ាងហោចណាស់​មាន​កងកម្លាំងសន្តិសុខ​៣នាក់​និង​ពួកភេរវករ​៨នាក់​បានស្លាប់បាត់បង់ជីវិត​ក្នុង​ឧប្បត្តិហេតុ​ពីរ​ផ្សេងគ្នា​ក្នុងតំបន់​ភាគពាយព្យ​ប្រទេស​នេះ ។

​អ្នកនាំពាក្យ​យោធា​បាន​ផ្តល់នូវ​ព័ត៌មានលម្អិត​ជុំវិញ​គ្រោះថ្នាក់ថា កងកម្លាំង​សន្តិសុខ​ពីរនាក់​និង​សមាជិករបស់ក្រុមភេរវករ​៦នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការ​ប៉ះទង្គិចគ្នានៅបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន​។

ប្រភពដដែលបន្តថា​ក្រុមភេរវករជា​ពួក​ឆ្លងកាត់​ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គា​នី​ស្ថាន​​ដែលប៉នប៉ង​វាយប្រហារ​នៅ​ប៉ុស្តិ៍យោធាព្រំដែនប៉ាគីស្ថានមួយកន្លែង​ក្នុង​ការិយាល័យ​កុលសម្ព័ន្ធ​ Khyber ។ ប៉ុស្តិ៍យោធាជួរមុខ​នេះជា​អ្នក​ទទួលខុសត្រូវ​​ចំពោះ​ការរក្សាសន្តិសុខ​ព្រំដែនជាប់ជាមួយប្រទេស​អាហ្វហ្គានីស្ថាន​។

អ្នកនាំពាក្យ​រូបនេះថែមទាំងបាន​លើកឡើងក្នុង​សេចក្តីថ្លែងការណ៍មួយថា​កងទ័ព​ប៉ាគីស្ថាន​បានឆ្លើយតប​យ៉ាងមាន​ប្រសិទ្ធ​ភាព​ចំពោះករណីនេះរហូត​បណ្តាល​​ក្រុមភេរវករ​ចំនួន​៦នាក់​ស្លាប់បាត់បង់ជីវិត​។ នៅក្នុង​ប៉ះទង្គិចគ្នាដោយ​អាវុធនេះដែរ​អាហាន​ប៉ុស្តិ៍ព្រំដែន​ខាងលើ​ពីរនាក់​បានស្លាប់បាត់បង់ជីវិតផងដែរ ។

នៅគ្រានោះដែរពុំមានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខ​អះអាងទទួលខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះឡើយ ។ ខណៈ​ក្រុម​ក្រៅសង្គម​ Tehrik-e-Taliban ប៉ាគីស្ថាន​និង​ក្រុម Jamaat-ul-Ahrar មានជាប់ពាក់ព័ន្ធ​និងការវាយប្រហារ​មុននេះ​លើប៉ុស្តិ៍​ព្រំដែនស្រដៀងគ្នានេះដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES