Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិត្រាំមានតែអុីស្រាអែលមួយគត់ គេចផុតពី សំណើកាត់ជំនួយបរទេសអាមេរិក

ត្រាំមានតែអុីស្រាអែលមួយគត់ គេចផុតពី សំណើកាត់ជំនួយបរទេសអាមេរិក

អាមេរិក៖ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​កាលពីថ្ងៃព្រហស្បត្តិ៍នេះ​បាន​ឲ្យ​ដឹងថា​អ៊ីស្រាអែល​នឹង​ក្លាយជា​ប្រទេស​តែមួយគត់​ដែលគេចផុត​ពី​សំណើ​របស់រដ្ឋ​បាលលោកដូណាល់ត្រាំ​ក្នុងការ​កាត់ជំនួយ​បរទេស​ ។

សំណើ​ថវិកាពីសេត​វិមាន​ White House រួមមាន​ការកាត់បន្ថយ​ថវិកា​​ក្រសួ​ងការបរទេស​រហូតដល់ទៅ​៣ភាគ​ ការកាត់បន្ថយ​ទាំងឡាយ​ដែលភាគច្រើន​ផ្តោ​ត​លើ​គោលដៅនៃបម្រែបម្រួលអាកាសធាតុ​ ការផ្សព្វផ្សាយប្រជាធិបតេយ្យ​និង​កម្មវិធី​សុខាភាព​ ក៏ដូចជា​គម្រោងជំនួយភាគបរទេស​យ៉ាងច្រើនលើសលុប​។​

សរុបមក​ថវិកា​ចំនួន​១៧,៣ប៊ីលានដុល្លារ​នឹងត្រូវបានកត់បន្ថយ​ពី​កញ្ចប់​ថវិកា​ក្រសួងការបរទេស​ ដែលក្នុងនោះមាន​៥០ប៊ីលានដុល្លារ​។ ចំណែកសភា​គឺ​មិនទំនង​ជា​អនុម័ត​នូវសំណើ​របស់សេតវិមានឡើយ​ ហេតុដូច្នេះ​ការប៉ះពាល់​គឺនៅ​តែមិនត្រូវបានគេ​ដឹងយ៉ាងណាដដែល ។

លោក Mark Toner អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បានថ្លែងថា​ជំនួយ​សហរដ្ឋអាមេរិក​ទៅកាន់អ៊ីស្រាអែល​ដែលសរុបជាទឹកប្រាក់​ចំនួន​៣,១​ប៊ីលាន​ដុល្លារ​សម្រាប់ឆ្នាំនេះ​នឹងមិន​ជាប់ពាក់ព័ន្ធអ្វីនឹងសំណើរ​កាត់ជំនួយ​បរទេ​សតាមផែនការណ៍របស់លោកត្រាំឡើយ ។

មួយវិញទៀត​អ៊ីស្រាអែល​នឹងទទួល​បាន​ជំនួយពីអាមេរិក​ច្រើនជាង​ប្រជាជាតិ​ដទៃ​។ រីឯអ្នកបន្ទាប់ដែលទទួលបាន​ជំនួយពីសហរដ្ឋអាមេរិកច្រើន​ជាងគេ​បំផុតទី២​គឺ​អេហ្ស៊ីប​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES